រឿងមិនប្រក្រតីច្រេីន​ ! ទីស្តីការគណៈរដ្ឋមន្ត្រី​ និរាករណ៍ចោលគម្រោងដោះដូរដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺជាង១០ហិកតា​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្មីៗនេះ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ បានចេញលិខិតមួយ​ដោយសម្រេចនិរាករណ៍ចោលលិខិតលេខ៨៩៦​ សជណ.កធ​ ចុះថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ របស់ទីស្តីការគណៈរដ្ឋមន្ត្រី​ ។

ការសម្រេចនាពេលនេះ​ គឺ​ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ កាលពីថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩​ ។

ស.ជ.ណ. របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​អំពី​សំណើសុំ​ដោះដូរ​ដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ​ បាន​បញ្ជាក់​ទៅកាន់​រដ្ឋមន្ដ្រី​ទាំង​៣ ​រូប​គឺ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ដ្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ស.ជ.ណ. នោះ​សុំ​យក​ដី​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​កំពង់ស្ពឺ ទំហំ​១០ ហិកតា ៣១៨៩ ម៉ែត្រការ៉េ​ស្ថិត​នៅ​ភូមិ​ចម្ការដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ​ខេត្ដ​កំពង់ស្ពឺ​។

ស.ជ.ណ. អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដើម្បី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​ថ្មី​របស់​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ស្ពឺ​លើ​ចំណែក​ដី​ទំហំ ១២ ​ហិកតា​ ២១០៥ ​ម៉ែត្រការ៉េ​។

ទោះបីយ៉ាងណា​ ពេលនេះទីស្តីការគណៈរដ្ឋមន្ត្រី​ សម្រេចនិរាករណ៍​ ចោលលិខិតនេះ​ វិញ​ ហេីយមហាជន​ រង់ចាំមេីលថា​ តេីអាជ្ញាធរពាក់ព័ន្ធនឹងមានចំណាត់ការយ៉ាងដូចម្តេចចំពោះ​ លោក​ ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​ ដែលកន្លងមក​ ធ្លាប់អះអាងថា​ មិនបានដឹងពីគម្រោងដោះដូរដីមន្ត្រីកសិកម្មនេះទេ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print