បាតុកម្មហិង្សាបន្តកើតឡើងនៅលីបង់ នាយករដ្ឋមន្រ្ដីទុកពេលឲ្យបក្សប្រឆាំងដោះស្រាយ

ចែករំលែក៖

ប្រទេសលីបង់៖ ប្រជាពលរដ្ឋ លីបង់ កាលពីប៉ុន្មានថ្ងៃមុននេះ បានផ្ទុះធ្វើបាតុកម្មពាសពេញផ្ទៃប្រទេស ប្រឆាំងនិងផែនការដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល តែរហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្រ្ដីលីបង់  សាអាដ ហារីរី (Saad Hariri) ត្រូវប្រឈមមុខនឹងការតវ៉ានេះ ហើយលោកបានទុកពេល៧២ម៉ោង ដើម្បីឲ្យគណបក្សប្រឆាំងនានា ស្វែងរកដំណោះស្រាយ បញ្ចប់នូវបាតុកម្មហិង្សានេះ។

ប្រទេសលីបង់ បានជំពាក់បំណុលបរទេស ប្រហែលជាង៨០ពាន់លានដុលារអាមេរិក ឬស្មើនឹង១៥០ភាគរយ នៃផលិតក្នុងស្រុកសរុប (GDP) ហើយរដ្ឋាភិបាលក៏មានគម្រោងរឹតដ្បិតនូវការចំណាយ  ដោះស្រាយជំនួយបរទេស និងកាត់បន្ថយនូវឱនភាពថវិកាជាតិ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលលីបង់ បានធ្វើសេចក្ដីស្នើច្បាប់ទៅកាន់រដ្ឋសភា ដើម្បីដំឡើងពន្ធថ្មី ទៅលើផលិតផលជាច្រើន រួមមាន ថ្នាំជក់ ប្រេងសាំង និងការផ្ញើសារ តាមកម្មវិធី Whatsapp ជាដើម។

ផែនការខាងលើនេះ បានបង្កឲ្យប្រជាពលរដ្ឋលីបង់ ចាប់ផ្ដើមផ្ទុះនូវកំហឹងខ្លាំងឡើង ហើយបាននាំគ្នាធ្វើបាតុកម្មពាសពេញផ្ទៃប្រទេស ចាប់តាំងពីដើមសប្ដាហ៍ រហូតមកដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៩នេះ ក៏នៅតែមិនទាន់បញ្ចប់នៅឡើយ ។ បើទោះជារដ្ឋាភិបាលសម្រេចលុបចោលផែនការនោះទៅហើយក្ដី។

លោកនាយករដ្ឋមន្រ្ដី សាអាដ ហារីរី កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានលុបចោលកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ហើយលោកថ្លែទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យបញ្ចប់នូវការធ្វើបាតុកម្មនេះ ព្រោះរដ្ឋាភិបាលបានលុបចោលនូវផែការដំឡើងពន្ធនោះវិញហើយ ហើយយើងត្រូវតែរួបរួមគ្នា កសាងប្រទេសរបស់យើងទាំងអស់គ្នា។
ទោះជាយ៉ាងណា ក្រុមបាតុករនៅតែបន្ដធ្វើបាតុកម្មដដែល ទើបលោកនាយករដ្ឋមន្រ្ដី បានទុកពេល៧២ម៉ោង ដើម្បីឲ្យគណបក្សប្រឆាំង ស្វែងរកដំណោះស្រាយបញ្ចប់ការតវ៉ាហិង្សានេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print