ភ្នំពេញ៖លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា នៅវេលាម៉ោង២៖៣០នាទី ថ្ងៃទី២១ ខែតុលា ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០ ទី១១ និងទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ ។
លោក គឹម សន្តិភាព បន្តថា ទាំងអស់នេះ លើបញ្ជីស្នេីសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប៥១២នាក់ មានស្ត្រី៥៨នាក់៕
...
ដោយ៖ ចេស្តា