ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ​ មានទណ្ឌិតជាង៥០០នាក់​ ស្នេីសុំបន្ធូរបន្ថយទោសនិងលេីកលែងទោស

ចែករំលែក៖

ភ្នំពេញ៖លោក​ គឹម​ សន្តិភាព​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងថា​ នៅវេលាម៉ោង២៖៣០នាទី​ ថ្ងៃទី២១ ខែតុលា ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ លោក​ អង្គ​ វង្ស​ វឌ្ឍានា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០​ ទី១១ និងទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោក​ គឹម​ សន្តិភាព​ បន្តថា​ ទាំងអស់នេះ​ លើបញ្ជីស្នេីសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប៥១២នាក់ មានស្ត្រី៥៨នាក់៕

...

 

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print