ខេត្តរតនគិរី៖ ក្មេងប្រុសពីរនាក់បងប្អូនដើររើសខ្យងនៅមាត់ស្រះទឹកក៏រអឹលជើងដោយខ្លួនឯងធ្លាក់ចូលលង់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។
ហេតុការណ៍ក្មេងពីរនាក់លង់ទឹកស្លាប់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល១២និង.៤២នាទីថ្ងៃសៅរ៍ ៦ រោច ខែ អស្សុជ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី ១៩ខែតុលាឆ្នាំ ២០១៩ថ្ងៃត្រង់ នៅចំណុចទឹកស្រះក្រោយផ្ទះរបស់ឈ្មោះឆុន ភារ៉ាខាងត្បូងសាលាឃំុឯកភាពចម្ងាយប្រហែល៣០០ម៉ែត្រស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភា ស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្មេងរងគ្រោះទី១ -ឈ្មោះ ផេត ចិត្ត ភេទប្រុសអាយុ១២ឆ្នាំជនជាតិខ្មែរ។
ទី២-ឈ្មោះ ផេត យុត ភេទប្រុស អាយុ៧ឆ្នាំជនជាតិខ្មែរទាំងពីរនាក់ជាសិស្សមានទីលំនៅភូមិ ប៉ាអរ ឃុំឯកភាព ស្រុកអូរជំុ ខេត្តរតនគិរី។
ប្រភពបន្តតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាក្មេងៗទាំងពីរនាក់បងប្អូនបាននាំគ្នាដើររើសខ្យងតាមមាត់ស្រះ ក្នុងខណៈនោះក្មេងតូចជាប្អូនបានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះនោះមុន ហើយក្មេងរងគ្រោះជាបងឃើញដូនោះក៏ហក់លោតទៅជួយរួចក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឯកភាពក៏បានចុះទៅពិនិត្យដល់កន្លែងកេីតហេតុរួចបានចុះជួយរាវរកឃើញថាក្មេងៗពិតជាបានលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន។
កម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានធ្វេីលិខិតប្រគល់សាកសពឱ្យក្រុមគ្រួសារអាណាព្យាបាលយកទៅធ្វេីបុណ្យតាមប្រពៃណីផងដែរ៕
ដោយ ជីវ័ន្ត