កាន់តែជោគជ័យ  Kimsanuk បើកពង្រីសាខាហាងថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រស់សង្ហា លន់ គឹមហេង ហៅ Kimsanuk កាន់តែធ្វើឲ្យមិត្តរួមអាជីប និងអ្នកគាំទ្រ កោតសរសើរជាថ្មីក្រោយពីលោកបានពង្រីកហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយបន្ថែមទៀត។ការប្រកាសហាងថ្មីនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះនៅផ្លូវSilver ខាងជើងផ្សារទំនើបសុវណ្ណាក្រោមវត្តមានសិល្បករជាច្រើនរូបចូលរួម។ 

Kimsanuk ត្រូវបានទស្សនិកជនជាច្រើនបានស្គាល់តាមរយៈការសម្តែងភាពយន្ត ឈុតផ្សព្វផ្សាយពាណិជ្ជ​កម្ម ​ការបង្ហាញម៉ូត ជាដើម។ ក្រៅពីការងារសិល្បៈតារារូបនេះក៏ត្រូវបានគេចាត់ចូលក្នុងចង្កោមតារាដែលមានជំនួញជោគជ័យក្នុងដៃផងដែរ។ តារាសម្តែងវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា ផ្តើមពីការសាកល្បងលក់តាម​Online កាលពីឆ្នាំ២០១៧មុខរបរក្រៅសិល្បៈរបស់លោករីកចម្រើនខ្លាំងរហូតលោកបើកដំណើរការហាងមួយនៅម្តុំតំបន់ផ្សារដើមថ្កូវ ហើយពេលនេះលោកបានពង្រីកហាងថ្មីមួយបន្ថែមទៀតដែលបានប្រកាសបើកដំណើរការជាផ្លូវការនៅពេលនេះ។

តួប្រុសក្នុងរឿង”គ្រូពេទ្យខ្ញុំ”រូបនេះបញ្ជាក់ថា ជាផលិតផលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលប្រទេសថៃ និងកម្ពុជា និងផលិតក្រោមស្តង់ដាត្រឹមត្រូវមិនប៉ះពាល់ដល់សុខភាព Nature  Top ផលិតផលសម្រាប់ថែទាំផ្ទៃមុខនិងដងខ្លួនទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកបន្តថាប្រសិទ្ធភាព និងទំនុកចិត្តបានធ្វើឲ្យការលក់រ​បស់លោកាន់តែរីកចម្រើនហើយការបើកដំណើរការ​ហាងថ្មីនេះចាយទុនមុនក្រោម៤ម៉ឺនដុល្លារអាមេរិកឡើយ។ លោកថាកាលពីឆ្នាំមុននេះលោកធ្លាប់បានទទួលពានរង្វាន់ក្នុងការលក់ផលិតផលដាច់បំផុតលើសការកំណត់ពីកម្មវិធីមួយនៅប្រទេសថៃដែលមានបណ្តាអ្នកលក់ផលិតផលពីកម្ពុជា និងថៃចូលរួមប្រកួត។

បើទោះបីជារវល់នឹងការពង្រីកមុខជំនួញថ្មីក៏ពិតមែនក៏លោកនៅតែមិនបោះបង់ការងារសិល្បៈចោលនោះដែរ។ លោកថាការងារសិល្បៈជាការងារដែលលោកពេញចិត្តនិងក៏ជាផ្នែកមួយជួយជំរុញឲ្យអតិថិជនលោកកាន់តែស្គាល់មុខជំនួញនេះផងដែរ។ លោករំពឹងទុកថាការបើកដំណើរការហាងថ្មីនេះនឹងកាន់តែជំរុញអាជីវកម្មរបស់លោកកាន់តែប្រសើរ និងមានទំនុកចិត្តកាន់តែខ្លាំងពីអ្នកគាំទ្រ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print