ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបុកម៉ូតូពីក្រោយកិនយុ វជនប្រុសស្រី ពីរនាក់បែកសពជាពីរស្លាប់យ៉ាងអាណោចអាធ័ម ខណៈអ្នកបើកបររថយន្តបង្កហេតុរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង ៧ និង ២០ នាទីយប់ថ្ងៃទី ២០ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅនៅចំ ណុច ខាងលិចស្តុបទួលពង្រជាង៥០ ម៉ែត្រក្នុងភូមិចោមចៅ៣ ក្នុងសង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទី១ មានឈ្មោះម៉ាន់ គឹងហេង ភេទប្រុសអាយុ២១ ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត ភូមិបាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្ដេចខេត្តព្រៃវែង (ស្លាប់អ្នកបើកម៉ូតូ)។សពជនរងគ្ រោះទី ២ មានឈ្មោះ ខេង លក្ខិណា ភេទស្រីអាយុ ១៩ ឆ្នាំ មានស្រុកកំណើតផ្ទះលេខ ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរខេត្តព្រៃវែង(ស្លាប់ អង្គុយនៅពីក្រោយ)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើ ញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំ ស្លាកលេខបើកបរទិសដៅពីកើតទៅលិ ចខណះមកដល់ចំណុចកើតហេតុខាងលើបា នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿ ងម៉ាកហុងដាប៊ីតពណ៌សពាក់ស្លាកលេ ខភ្នំពេញ1HO-5624 ជិះដោយយុវជនប្រុសស្រី២ នាក់ធ្លាប់ទិសដៅគ្នានៅខាងមុខពី ក្រោយបណ្ដាលឲ្យដួលទៅនឹងថ្នល់ រថយន្តកិនពីលើបែកសាកសពស្លាប់ទាំ ងពីរនាក់យ៉ាងអាណោចអាធ័មនៅនឹងកន្ លែងកើតហេតុ។ចំណែករថយន្តបង្កឃើ ញសភាពមិនស្រួលបើករត់ចេញពីកន្លែ ងកើលហេតុតែប្រជាពលរដ្ឋនាំគ្នាជួ យដេញតាមពីក្រោយដោយដេញមិនទាន់ធ្វើឲ្យរថយន្តបង្កបើករត់ខ្លួនដោ យសុវត្តិភាព ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកធ្វើការវា ស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអា សន្នរងចាំប្រគល់ទុកជូនសាច់ញាតិ វិញ។ដោយឡែកសពយុវជនប្រុសស្រីទាំង ពីរ នាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួ ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្ យនៅឯស្រុកកំណើតតាមប្រពៃណី ៕ សុខា សែនជ័យ