សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនចោរ១១នាក់ គាស់ទ្វារតូបលួចយកទូរស័ព្ទ

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ១១នាក់ ដែល បានលួចគាស់ទ្វារតូបចូលលួចយកទូរស័ព្ទ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីបន្តកាល ពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៩ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩សមត្ថកិច្ចបាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ជាបន្តបន្ទាប់ករណីគាស់ តូបលក់ទូរស័ព្ទនៅចំណុចផ្សាររលួសស្ថិតនៅក្នុងភូមិ ដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក មិន ចន្ថាអធិការនគរបាល ស្រុកប្រាសាទបាគង បានបញ្ជាក់ ឱ្យដឹងថាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណី គាស់តូបលក់ទូរស័ព្ទ នៅចំណុចផ្សាររលួសស្ថិតនៅក្នុងភូមិដូនទាវ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់ជនរងគ្រោះ ឈ្មោះ ស្រី ង៉ិក ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ដូនទាវ ឃុំរលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

សម្ភារៈ បាត់បង់ រួមមាន ៖ ទូរស័ព្ទ SAMSUNG ០៥ គ្រឿង , ទូរស័ព្ទ OPPO ០៥ គ្រឿង , ទូរស័ព្ទ HUAWEI ០៥ គ្រឿង , ទូរស័ព្ទ NOKIA ( អិន ចុច ពិល )៥០ គ្រឿង , POWER BANG ៥ គ្រឿង , កាស ប្លូ ធូ ១០ ខ្សែ ។

សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់តូប ហើយកំណត់មុខសញ្ញាបាននិងតាមស្វែង រកឃាត់ខ្លួនជនសង្ស័យជា បន្តបន្ទាប់១. ជនសង្ស័យ ឈ្មោះ ភឿន រិ ទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ រលួសខាងលិច ឃុំ រលួស ស្រុកប្រាសាទបាគង ។

២. ជនសង្ស័យឈ្មោះ និល ពេជ្រ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ រលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៣. ឈ្មោះ យ៉ង់ រិទ្ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ នៅភូមិរលួសខាងកើត ឃុំ រលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប ។

៤. ឈ្មោះ ឡាន គឹម លាង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិស្ទឹង ឃុំ បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៥. ឈ្មោះ ជិម សេង លី ( ហៅ វិត ) ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិដូននុំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៦. ឈ្មោះ ហៃ ឡោក ( ហៅ ឈី ត ) ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅ ភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៧. ឈ្មោះ ថា ន់ រិទ្ធី ( ហៅ ហីង ) ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៨. ឈ្មោះ ឆេង លី ហួរ ( ហៅ ស៊ឺ ) ភេទប្រុស អាយុ១៦ ឆ្នាំនៅភូមិ រលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៩. ឈ្មោះ កយ មួយ កញ្ញា ភេទស្រីអាយុ១៦ ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

១០. ឈ្មោះ រ៉ា ប៉ង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ រលួសខាងលិច ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ១១. ឈ្មោះ យ៉ង់ រិទ្ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិ រលួសខាងកើត ឃុំរលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១១នាក់បានសារភាពថាពិតជាបានធ្វើ សកម្មភាពលួចគាស់តូបលក់ទូរ ស័ព្ទពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បី អនុវត្តតាមនីតិវិធីបន្ត ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print