ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបង្ករដោយបុរស់ម្នាក់មានជំងឺវិកលចរិកបានដើរចូលទៅក្នងផ្ទះម៉ាស្សាកោសជប់និងធ្វើសរសៃហើយធ្វើសកម្មភាពវាយទៅលើម្ចាស់ផ្ទះនិងវាយសម្ភារក្នុងផ្ទះកាលពីវេលាម៉ោង០៣និង០០យប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចផ្ទះគ្មានលេខ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
បុរសជាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ណំ សុខុម ភេទប្រុសអាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេុខាងលើ។ចំណែកបុរសវិកលចរិកនោះមានឈ្មោះ គង សំណាង ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិបាក់រណោះ ឃុំសង្ឃរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពពីស្រីៗបំរើការនៅផ្ទះម៉ាស្សាបានអោយដឹងថានៅមុនពេលកើតហេតុជនបង្ករបានដើរចូលមកក្នុងផ្ទះហើយដេញចាប់ស្រីៗពេលនោះមានបុរសម្នាក់ទៀតដែលនៅផ្ទះជាមួយចេញមកឃាត់ពេលនោះបុរសបង្ករបានស្ទុះទៅវាយជនរងគ្រោះឈ្មោះ ណំ សុខុម ដែលមានជំងឺកំពង់សំរាកនៅលើក្រែនិងយកកុងម៉ាមកបោកលើទូរស្សន៍ទៀតទើបរាយការណ៍ទៅសមត្ថកិច្ចអោយជួយអន្តរាគម៍។
បើតាមការអោយដឹងពីប្អូនប្រុសជនបង្ករបានអោយដឹងថាបងរបស់គាត់មានជំងឺវិកលចរិកដោយមានលិខិតចេញពីមន្ទីពេទ្យនៅខេត្តស្វាយរៀងថាគាត់មានជំងឺវិកលចរិកពិតមាន។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដោយឃើញថាបុរសបង្ករជាមនុស្សវិកលចរិកនោះហើយមានលិខិតបញ្ជក់ពីមន្ទីខេត្តត្រឹមត្រូវនោះទើបសមត្ថកិច្ចអោយក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សី។ចំណែកខាងផ្ទះម៉ាស្សាកោសជប់វិញមិនបានប្តឹងផ្តល់អ្វីទេ៕
ដោយ៖ តុង សីហា