ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នាទីស្តីការក្រសួងមហាផ្ទៃ ។
អញ្ជើញចូលរួមក្នុងពិធីនោះដែរមាន ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕
...
ដោយ៖ ហេង សូរិយា