មាស សុខសោភា វិលពីកាណាដាភ្លាមចេញប្រមូលលុយវិញភ្លែត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបាត់មុខក្នុងការងារសិល្បៈក្នុងស្រុកអស់ជិតមួយឆ្នាំ តារាលំដាប់ជួរមុខមាស សុខសោភា បានលេចមុខជាថ្មីក្នុងកម្មវិធីតូចធំនានាជាថ្មី។ ចាប់ពីចុងខែតុលានេះក៏ជារដូវកើបលុយមកដល់ផងដែរដែលនាងឆ្លៀតឱកាសពីការចេញទៅសុំសិទ្ធិរស់នៅនាប្រទេសកាណាដា។
​បង្ហាញមុខលើឆាកតន្ត្រីចុងសប្តាហ៍ដើម្បីបង្ហាញវត្តមានជាថ្មី មាស សុខសោភា នៅតែរក្សាបានប្រជាប្រិយភាព ទឹកដមសំឡេង និងរូបសម្រស់ស្រស់សោភាដដែល។ នាងរិទតែទទួលបានការគាំទ្រច្រើនដដែលមិនចាញ់តារាជួរមុខនៅកម្ពុជាផ្សេងទៀតទេ បើទោះបីជានាងបាត់មុខជាច្រើនខែក៏បទចម្រៀងដែលនាងថតទុកចេញជាបន្តបន្ទាប់ដែលមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។ បងប្រុសរបស់នាងបានលើកឡើងដោយខ្លីបែបដាក់ខ្លួនថាមិនឲ្យមកវិញរកលុយយ៉ាងម៉េចបានព្រោះប្អូនស្រីលោកក៏មិនមែនជាអ្នកធូរធាអ្វីនោះដែរគឺត្រូវមករកលុយវិញដូចច្នេះហើយ។
​រយៈពេលនៃការបាត់មុខជាច្រើនខែនេះក៏មានកម្មវិធីជាច្រើនបានទំនាក់ទំនងទៅកាន់នាងដើម្បីចូលរួមព្រឹត្តិការណ៍នានា ប៉ុន្តែត្រូវបានខកខានព្រោះតែនាងមិនមានវត្តមាននៅកម្ពុជា។ ការខកខាននេះបានធ្វើឲ្យនាងខាតបង់ប្រាក់មិនតិចនោះទេ ទោះជាយ៉ាងណាតារាស្រីរូបនេះមានបំណងធំមួយក្នុងការចេញទៅរស់នៅនិងចេញចូលដោយស្រួលពេញសិទ្ធិនៅទីនោះ ខណៈគូស្នេហ៍នាងក៏មានសញ្ញាតិកាណាដាផងដែរ។ ​ក្នុងនោះក៏មានការ​បង្ហើប​ថា ​មួយ​រយៈ​ដែល​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា ​មាស​ ​សុខ​សោភា​ ​ទទួល​បាន​ជោគជ័យ​ខ្លាំង​​ ​។​ ​រាល់​ការ​បង្ហាញ​មុ​ខ​ម្តង​ៗ​គឺ​មាន​អ្ន​ក​ទស្ស​នា​ជាច្រើនលើសពីការរំពឹងទុក ហើយទៅលើ​ក​នេះ​ ​មាស​ ​សុខ​សោភា​ ​កើប​លុយ​មិន​ស្ទើរ​ទេ​ ​។​ ​ឆាប់​ៗ​ខាងមុខនេះ​ ​មាស​ ​សុខ​សោភា​ ​ត្រៀម​ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ៗ ​ក៏ដូចជា​ការ​ត្រៀមខ្លួន​ឡើង​ឆាក​សម្រាប់​ឱកាស​បុណ្យអុំទូក​ផងដែរ​ ​៕​ ​ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print