ភ្នំពេញ ៖ ដើម្បីអបអរក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ប្រមូសិនយក្សដ៏អស្ចារ្យមួយ តាមរយៈការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក រាប់លានសន្លឹក សម្រាប់រាល់ផ្លូវហោះហើរទាំងអស់របស់ Vietjet។ សំបុត្រហោះហើរជាច្រើន នឹងត្រូវផ្តល់ឲ្យ អំឡុងថ្ងៃមាសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ២០១៩។ អំឡុងពេលនៃការហោះហើរសម្រាប់សំបុត្រក្នុងប្រមូសិននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
សំបុត្រហោះហើរក្នុងប្រមូសិនទាំងនេះ មានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុកទាំងអស់របស់ Vietjet ក្នុងប្រទេសវៀតណាម និងរាល់ផ្លូវហោះហើរអន្តរជាតិទាំងអស់រវាងប្រទេសវៀតណាម និងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងរាល់ផ្លូវហោះហើរទាំងអស់ដែលត្រូវបានប្រតិបត្តិដោយក្រុមហ៊ុន Thai Vietjet។ សំបុត្រក្នុងប្រមូសិនសម្រាប់ការហោះហើរទាំងអស់រវាងប្រទេសវៀតណាម និងជប៉ុន អាចរកជាវបានគ្រប់ពេលទាំងអស់ អំឡុងថ្ងៃមាសចំនួន៣ថ្ងៃ។ ដើម្បីទទួលយកសំបុត្របែបសន្សំសំចៃដ៏អស្ចារ្យ ដើម្បីចាប់ផ្តើមហោះហើរពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ និងបន្តចូលរួមអបអររដូវកាលបុណ្យទានទូទាំងអាស៊ី។ សំបុត្រក្នុងប្រមូសិនទាំងអស់នេះ អាចរកជាវបានតាមរយៈគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» ឬនៅលើ Facebook តាមរយៈ https://www.facebook.com/vietjetcambodia (ដោយគ្រាន់តែចុចលើប្រអប់ «Booking»)។
លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «ប្រមូសិនរបស់ Vietjet មានគោលបំណងផ្តល់ឱកាសហោះហើរបន្ថែមទៀតសម្រាប់ទាំងអ្នកដំណើរក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន Vietjet លើកទឹកចិត្តឲ្យអ្នកដំណើរទាំងអស់ទិញសំបុត្រឲ្យបានឆាប់តាមដែលអាច ដើម្បីទទួលបានការសន្សំសំចៃកាន់តែច្រើន និងត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់រដូវកាលបុណ្យទាននាពេលខាងមុខនេះ។
ក្រុមហ៊ុន Vietjet ក៏កំពុងមានគម្រោងក្នុងការបន្តការបង្កើនការហោះហើរដើម្បីបំពេញតាមតម្រូវការអតិថិជន»។ ជាមួយនឹងការមានបណ្តាញផ្លូវហោះហើរដ៏ទូលំទូលាយចំនួន ១២៩ ខ្សែ ដែលភ្លាប់គោលដៅក្នុងស្រុក និងអន្តរជាតិល្បីល្បាញជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងកម្ពុជា និងវៀតណាម ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដំណើរ ដោយសារតែការផ្តល់ជូន កាលវិភាគហោះហើរដ៏មានអត្ថប្រយោជន៍ សេវាប្រកបដោយគុណភាព និងសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យ។
រីករាយនឹងការហោះហើរជាមួយនឹង Vietjet និងដើរកម្សាន្តទូទាំងប្រទេសវៀតណាម ឬធ្វើដំណើរទូទាំងអាស៊ី ដើម្បីទទួលយកបទពិសោធនៃអច្ឆរិយធម្មជាតិ វប្បធម៌ពិសេសប្លែកពីគេ និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ក្នុងតម្លៃសមរម្យ។ មិនថា លោកអ្នកចង់ទៅដើរកម្សាន្តនៅទីក្រុងហាណូយ ហូជីមិញ ទីក្រុងបុរាណ្យ Hue ឬក៏ទស្សនាការប្រកួតកីឡាស៊ូមូ ក្នុងទីក្រុងតូក្យូ ក៏ដោយ សូមចូលទៅកាន់ www.vietjetair.com ដើម្បីបំពេញក្តីស្រមៃរបស់លោកអ្នកជាមួយនឹងសំបុត្រហោះហើររាប់លានសន្លឹក ដែលមានតម្លៃត្រឹមតែ ០ ដុល្លារ។
Vietjet តែងតែបើកផ្លូវហោះហើរថ្មីជាច្រើន ដើម្បីផ្តល់ឱកាសហោះហើរបន្ថែមទៀត ក្នុងតម្លៃដ៏សមរម្យសម្រាប់គ្រប់គ្នា។ ជាមួយនឹងស្មារតីនៃការផ្តោតលើ «សុវត្ថិភាព សុភមង្គល តម្លៃទាបសមរម្យ និងទៀងទាត់ពេលវេលា» ដែលជាតម្លៃស្នូលរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ពិតជាមានមោទនភាពណាស់ក្នុងការបង្កើតបទពិសោធហោះហើរប្រកបដោយភាពចងចាំសម្រាប់អ្នកដំណើរទាំងអស់ នៅលើយន្តហោះថ្មីៗ ដែលមានកៅអីអង្គុយប្រកបដោយផាសុខភាព ជម្រើសអាហារដឈ្ងុយឆ្ងាញ់ និងក្តៅៗចំនួន៩មុខ ដែលត្រូវបានបម្រើដោយបុគ្គលិកដ៏រួសរាយរាក់ទាក់ និងផ្តល់ជូនសេវាទំនើបៗជាច្រើនផ្សេងទៀត៕ ដោយ វឌ្ឍនា