Vietjet ប្រកាសផ្តល់​​សំបុត្រ​ឥតគិតថ្លៃ ​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់ 

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បី​អប​អរ​​ក្នុង​រដូវ​កាល​បុណ្យ​ទាន​​នៅ​ចុង​ឆ្នាំ​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នឹង​ផ្តល់​ប្រមូ​សិន​យក្ស​ដ៏អស្ចារ្យ​មួយ តាម​រយៈ​ការ​ផ្តល់​ជូន​​សំបុត្រ​ហោះហើរ​​មាន​​តម្លៃ​ចាប់​ពី ០ ដុល្លារ​អាមេរិក រាប់​​លាន​សន្លឹក សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​របស់ Vietjet​។ សំបុត្រ​ហោះ​ហើរ​ជាច្រើន នឹង​ត្រូវ​ផ្តល់​ឲ្យ អំឡុង​​ថ្ងៃ​មាស​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​។ អំឡុង​ពេល​នៃ​ការ​ហោះ​ហើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រមូ​សិន​នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។ 

សំបុត្រ​ហោះហើរ​ក្នុង​ប្រមូ​សិន​ទាំង​នេះ ​មាន​សុពល​ភាព​សម្រាប់​រាល់ផ្លូវ​ហោះហើរ​ក្នុង​ស្រុក​ទាំង​អស់​របស់ Vietjet ក្នុង​ប្រទេស​វៀត​ណាម និង​រាល់​ផ្លូវ​ហោះហើរ​​អន្តរ​ជាតិ​ទាំង​អស់​​រវាង​ប្រទេស​វៀត​ណាម និង​កម្ពុជា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ហុង​កុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី មីយ៉ាន់​ម៉ា និង​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​ដែល​ត្រូវ​បាន​​ប្រតិ​បត្តិ​ដោយ​​​ក្រុមហ៊ុន Thai Vietjet​។ សំបុត្រ​ក្នុង​ប្រមូ​សិន​​សម្រាប់​ការ​ហោះហើរ​ទាំង​អស់​រវាង​ប្រទេស​វៀត​ណាម និង​ជប៉ុន អាច​រក​ជាវ​បាន​គ្រប់​ពេល​ទាំង​អស់ អំឡុង​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ​។ ដើម្បីទទួល​យក​សំបុត្រ​បែប​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ ដើម្បី​​ចាប់​ផ្តើម​ហោះហើរ​​ពី​ខេត្ត​សៀម​រាប ​ទៅកាន់​ទីក្រុង​ហា​ណូយ និង​បន្ត​ចូលរួម​អប​អរ​​រដូវ​កាល​បុណ្យ​ទាន​ទូ​ទាំង​អាស៊ី​។ សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​អស់​នេះ អាច​រក​​ជាវ​បាន​​តាម​រយៈ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» ឬ​នៅ​លើ​ Facebook តាម​រយៈ https://www.facebook.com/vietjetcambodia (ដោយ​គ្រាន់​តែ​ចុច​លើ​ប្រអប់​ «Booking»)​។ 

លោក Nguyen Thanh Son អនុ​ប្រធានក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet មាន​ប្រសាសន៍​ថា៖ «ប្រមូ​សិន​របស់ Vietjet មាន​គោល​បំណង​ផ្តល់​ឱកាស​​ហោះហើរ​បន្ថែម​ទៀត​សម្រាប់​​​ទាំង​អ្នក​ដំណើរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។ ក្រុម​ហ៊ុន Vietjet លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ទិញ​សំបុត្រ​ឲ្យ​បាន​ឆាប់​តាម​ដែលអាច ដើម្បី​​​ទទួល​បាន​ការ​សន្សំ​សំ​ចៃ​កាន់​តែ​ច្រើន និង​ត្រៀម​​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​រដូវ​កាល​បុណ្យ​ទាន​នា​ពេល​ខាង​មុខ​នេះ​។

ក្រុមហ៊ុន Vietjet ក៏​កំពុង​មាន​គម្រោង​ក្នុង​ការ​បន្ត​ការ​បង្កើន​ការ​​ហោះហើរ​​ដើម្បី​​បំពេញ​តាម​តម្រូវ​កា​រ​អតិ​ថិ​ជន​»​។ ជា​មួយ​នឹង​ការ​មាន​បណ្តាញ​ផ្លូវ​ហោះហើរ​​ដ៏​ទូលំ​ទូលាយ​ចំនួន ១២៩ ខ្សែ ដែល​ភ្លាប់​គោល​ដៅ​​ក្នុង​ស្រុក និង​អន្តរ​ជាតិ​​ល្បី​ល្បាញ​ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កម្ពុជា និង​វៀត​ណាម ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ក្លាយ​ជា​​​ជម្រើស​ដ៏​ពេញ​និយម​​សម្រាប់​អ្នក​ដំណើរ ដោយ​សារ​តែ​​​​​ការ​ផ្តល់​ជូន កាល​​វិភាគ​ហោះហើរ​ដ៏​មាន​អត្ថ​ប្រយោជន៍ សេវា​ប្រកប​ដោយ​គុណ​ភាព​ និង​​សំបុត្រ​ហោះ​ហើរ​​បែប​សន្សំ​សំ​ចៃ​ដ៏អស្ចារ្យ​។

រីក​រាយ​នឹង​ការ​ហោះហើរ​ជា​មួយ​នឹង​ Vietjet និង​​ដើរកម្សាន្តទូ​ទាំង​​ប្រទេស​វៀត​ណាម ឬ​ធ្វើ​ដំណើរ​​ទូ​ទាំង​អាស៊ី ដើម្បី​​ទទួល​យក​ប​ទ​ពិសោធ​​នៃ​អច្ឆរិយ​ធម្ម​ជាតិ វប្បធម៌ពិសេស​ប្លែក​ពី​គេ និង​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ក្នុង​តម្លៃ​សមរម្យ​​។ មិន​ថា លោក​​អ្នក​ចង់​ទៅ​ដើរ​​កម្សាន្ត​នៅ​ទីក្រុង​ហា​ណូយ ហូ​ជី​មិញ ទីក្រុង​បុរាណ្យ Hue ឬ​ក៏​ទស្ស​នា​ការ​ប្រកួត​កីឡាស៊ូ​មូ ក្នុង​ទីក្រុង​តូ​ក្យូ ក៏ដោយ សូម​ចូល​ទៅកាន់ www.vietjetair.com ដើម្បី​បំពេញ​ក្តី​ស្រ​មៃ​របស់​លោក​អ្នក​ជា​មួយ​នឹង​សំបុត្រ​ហោះហើរ​រាប់​លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹម​តែ ០ ដុល្លារ​។  

Vietjet តែង​តែ​បើក​ផ្លូវ​ហោះហើរ​ថ្មី​ជាច្រើន ដើម្បី​ផ្តល់​​ឱកាស​​ហោះ​ហើរ​បន្ថែម​ទៀត ក្នុង​តម្លៃ​​ដ៏​សមរម្យ​សម្រាប់​គ្រប់គ្នា​។ ជា​មួយ​នឹងស្មារតី​នៃ​ការ​ផ្តោត​លើ «សុវត្ថិ​ភាព សុភ​មង្គល តម្លៃ​ទាប​សម​រម្យ និង​ទៀង​ទាត់​ពេល​វេលា» ដែល​ជា​តម្លៃ​ស្នូល​របស់​ខ្លួន ក្រុម​ហ៊ុន​អា​កាស​ចរណ៍ Vietjet ពិត​ជា​មាន​មោទ​ន​ភាព​ណាស់​ក្នុង​ការ​បង្កើត​បទ​ពិសោធ​ហោះហើរ​ប្រកប​ដោយ​ភាព​ចង​ចាំ​សម្រាប់​អ្នក​ដំណើរ​ទាំង​អស់ នៅលើ​យន្តហោះ​ថ្មី​ៗ ​ដែលមាន​កៅអី​​អង្គុយ​ប្រកប​ដោយ​​ផា​សុខ​ភាព ជម្រើស​​​អាហារ​ដ​ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ៗ​ចំនួន​៩​មុខ ដែល​ត្រូវ​បាន​​បម្រើ​ដោយ​បុគ្គ​លិក​ដ៏​រួស​រាយ​រាក់​ទាក់ និង​ផ្តល់​ជូន​សេវា​ទំនើប​ៗ​ជា​ច្រើន​ផ្សេង​ទៀត​៕  ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print