រត់ទៅណាក៍មិនរួចដែ!ឆក់កាបូបលុយបានសម្រេចគិចខ្លួនបាន៤ថ្ងៃសមត្ថកិច្ចចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវនិងឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចហើយគេចខ្លួនបាន៤ថ្ងៃ។ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី ២២ខែតុលាឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងម្តុំបុរីឈូកវ៉ា២ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួននោះ១- ឈ្មោះ ប្រាក់ វុធថារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន),២-ឈ្មោះ ពុត ដាណេ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែ​នជ័យ (គ្មានសារធាតុញៀន) ឃាត់នៅតាមផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ចំណែក ជនរងគ្រោះមាន ឈ្មោះ អ៊ុក ម៉ីសាង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១BEO ផ្លូវ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា  ។
ប្រភពពីសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថាកាលពីយប់ថ្ងៃទី១៩-១០-២០១៩ វេលាម៉ោង១២ និង០០នាទីនៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់លុះដល់ថ្ងៃកើតហេតុសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

សម្ភារៈ បាត់បង់ កាបួបដៃ០១ ពណ៌ទឹកក្រូច , ទូរសព្ទ័ដៃអាយហ្វូន០១គ្រឿង , កាតTM ចំនួន០១ , អត្តសញ្ញាណប័ណ្ណ០១សន្លឹក ។ សម្ភារៈដក់ហូត ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HW-3036 របស់ជនសង្ស័យ ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print