ខេត្តកំពង់ឆ្នាំងះ នៅព្រឹកថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៩ នៅរោងចក្រកាត់ដេរ ជីន យី ហ្គាមេន ស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កេីតមានករណី ប្រមូលផ្តុំគ្នាតវ៉ាដោយកម្មករចំនួន ៣,១៦៥ នាក់ ដេីម្បីទាម ទារបេីកប្រាក់ឈ្នួលលេីកទី២ នៃខែកញ្ញាទាំងអស់ និងទាមទារ នូវអត្ថប្រយោជន៏មួយចំនួនទៀត ពីម្ចាស់រោងចក្រ ដោយបានឈានទៅបិទផ្លូវជាតិលេខ៥ តែម្តង។ ខណៈនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារបានដឹកនាំកម្លាំងចុះការពារសន្តិ សុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងសម្រប សម្រួ លដោះស្រាយជាមួយភាគីម្ចាស់រោងចក្រ និងតំណាងកម្មករអស់រយះពេល ២ម៉ោង កន្លះ ទើបបានឯកភាពគ្នាយល់ព្រមបញ្ចប់សកម្មភាព ក្រុមកម្មករ ត្រូវបានរំសាយចាប់ពីម៉ោង១១ និង៣០នាទី ចរាចរណ៍ត្រូវបានបើកជាធម្មតាឡេីងវិញ ដោយគ្មានអំពើហឹង្សាអ្វីឡើយ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង៣០ នាទីព្រឹកកម្មកររោងចក្រជីនយី ហ្គាមេនជាច្រើនរយនាក់ បានចាប់ ផ្ដើម ធ្វើបាតុកម្មបិទផ្លូវ មិនឲ្យធ្វើដំណើរបាន ។
មូលហេតុគឺដោយសារតែខាងរោងចក្រជីនយី ហ្គាមេន បានបើកប្រាក់ខែឲ្យកម្មករមិនគ្រប់ចំនួន។ ទើបកម្មករបានបិទចរាចរណ៍ចាប់ពីម៉ោង ៧ និង ៣០នាទីរហូត ដល់ម៉ោង១១ និង៣០នាទីថ្ងៃដដែលទើបបើកអោយដំណើរការជាធម្មតាវិញបន្ទាប់ពីឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង ចុះធ្វើ ការសម្របសម្រួលជាមួយភាគីខាងរោងចក្រជាលទ្ធ ផលភាគីខាងរោងចក្រព្រមបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន ដោយចែកជា២ដំណា ក់កាល គឺបើកប្រាក់ខែនៅថ្ងៃទី ២៦ ខែតុលា មួយដំណាក់កាល នឹងថ្ងៃទី ១០ ខែ វិច្ឆិកា ទើបបើក មួយដំណាក់កាលទៀត ដើម្បីបង្គ្រប់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាការកកស្ទះចរាចរ ណ៍នេះធ្វើឲ្យសមត្ថ កិច្ចជួបការលំបាកក្នុងការ សម្រួលចរាចរណ៍ ជាង៣គីឡូម៉ែត្រផងដែរ៕ ចន្ថា