ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងកំពុងបើកតាមផ្លូវ ស្រាប់តែមានភ្លើងឆាបឆេះឡើងបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជួយហៅរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងជួយបាញ់ពន្លត់ តែអំណាយភ្លើងបានភ្លើងឆេះស្ទើរទាំងស្រុង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ជិត៩ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅតាមផ្លូវ ចុះពីស្ពានលីយ៉ុងផាត់ ប៉ែកខាងកើត ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ប្រភពពត៌មានពីលោក ជឹម សារ៉ាត់ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានប្រាប់ ថា រថយន្តមួយគ្រឿងនេះ ត្រូវភ្លើងឆេះពីផ្នែកខាងមុខ សង្ស័យឆ្លងភ្លើង បណ្តាលឲ្យមានផ្សែងហុយ និងអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះ អ្នកបើករថយន្ត និងអ្នករួមដំណើរទាំងចាស់ទាំងក្មេង ចំនួន៦នាក់បាននាំគ្នាចុះចេញពីរថយន្ត ហើយប្រមូលយកឥវ៉ាន់ក៏មិនទាន់ផងដែរ។
ក្រោយពេលកើតហេតុរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងជួយបាញ់ពន្លត់ទើបភ្លើងរលត់ តែអំណាយភ្លើងបានភ្លើងឆេះស្ទើរទាំងស្រុង ៕
ដោយ៖ ជ្រោយពេជ្រ