ខេត្តកណ្តាល៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីជួបប្រពន្ធនៅស្រុកស្អាងមិនមាត់.កអ្វីឡើយ ហើយក៏បានចូលទៅដេកបាត់ទៅ លុះព្រឹកឡើងស្រាប់តែក្រុមគ្រួសារប្រទះឃើញចង.កស្លាប់ ។
បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់ឪពុកម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កូយ ផល្លីភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះរូបនេះកន្លងមកធ្លាប់បានយកម៉ូតូឪពុកម្តាយចំនួន៤គ្រឿង ទៅលក់យកលុយដើរស៊ីចាយ និងប្រើប្រាស់គ្រឿងញៀន ។ លុះមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះរូបនេះបានជិះម៉ូតូចេញពីផ្ទះឪពុកម្តាយទៅជួបប្រពន្ធនៅឯស្រុកស្អាង រហូតដល់វេលាម៉ោងប្រមាណ១០យប់ថ្ងៃដដែលទើបទៅដល់ផ្ទះឪពុកម្តាយវិញ ។ ពេលទៅដល់ជនរងគ្រោះមិនមាត់.កអ្វីឡើយហើយបានចូលទៅដេកបាត់ទៅ ។
លុះដល់វេលាម៉ោង៤ នាទីព្រឹក ថ្ងៃទី៣១ ខែ-ឆ្នាំដដែលជនរងគ្រោះបានក្រោកពីដំណេក ទៅប្រាប់ឪពុកម្តាយថា “ខ្ញុំទៅផ្ទះប្រពន្ធខ្ញុំវិញហើយ” ។ គ្រានោះឪពុកម្តាយមិនបានចាប់អារម្មណ៍អ្វីឡើយ រហូតដល់វេលាម៉ោង៤ និង៣០នាទី ប្អូនជីដូនមួយជនរងគ្រោះក្រោកពីដេកក៏បានឃើញជនរងគ្រោះចងកជាប់និងឥដ្ឋខ្យល់ ជញ្ជាំង បន្ទប់ខាងក្រោមផ្ទះជាមួយខ្សែពណ៌ស បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។
សមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ជនរងគ្រោះពិតស្លាប់ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងប្រាកដមែន ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ