លោកអូស្មាន ហាស្សាន់៖ ម៉ាឡេស៊ី នូវតែជាមិត្ដដ៏ល្អ​ជួយដល់សហគមន៏ នៅកម្ពុជា​ផ្នែកមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ មូលនិធិ Yayasan Murni Aqidah Malaysia នៃប្រទេសម៉ាឡេស៊ី បានជួយចូលរួមចែករំលែក ផ្ដល់ នូវចំណេះដឹង ដោយធ្វើការ​បណ្តុះ​បណ្តាល និង​ពង្រឹងសមត្ថភាព ដល់គ្រូបង្រៀនខ្មែរឥស្លាមចំនួន​១០០នាក់ បន្ទាប់ពីប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានសម្រេចដាក់បញ្ចូលគ្រូ​បង្រៀនខ្មែរឥស្លាម ទៅក្នុង​ក្របខណ្ឌ ក្រសួងអប់រំ​ យុវជន និងកីឡា ចំនួន​១៥០០​នាក់ កាលពីខែមិថុនា​២០១៥នោះមក។

ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលចំណេះដឹងដល់គ្រូបង្គោលខ្មែរឥស្លាម​ចំនួន​១០០​នាក់​ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខា​ធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមផ្ដល់វិញ្ញាបន​ប័ត្រ​គរុកោ​សល្យ ស្តង់ដា​ម៉ា​ឡេស៊ី ដល់គ្រូបង្គោល ក្នុងឱកាសនេះដែរលោកក៏បានគំាទ្រដល់ភាគីម៉ាឡេស៊ីដល់សហគមន៏ នៅកម្ពុជា​ផ្នែកមនុស្សធម៌ ផងដែរ ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ មន្ដ្រីដែលជាគ្រូបង្រៀនខ្មែរឥស្លាម​ក្នុងចំណោម​១៥០០នាក់​នូវទូទំាងប្រទេស យើងបានជ្រើសរើសយកគ្រូដែលមានបទពិសោធខ្ពស់​ចំនួនតែ១០០នាក់​សុទ្ធ តែ​ជាគ្រូ​មានសមត្ថភាព និងមាន​បទ​ពិសោធស្រាប់មកធ្វើជាគ្រូបង្គោល​ គឺភាគ​ច្រើន​ជាសាស្រ្តាចារ្យ ខ្មែរឥស្លាម ដែលបានបញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម មកពី​ក្រៅ​ប្រទេស និងមួយចំនួនតូចក្នុងប្រទេសផងដែរ ។

លោក​បន្ដថា៖ ការផ្ដល់វគ្គបណ្ដុះបណ្ដាល ចំណេះ​ដឹងដល់គ្រូវខ្មែរឥស្លាមចំនួន១០០នាក់នេះ ក៏មានការជួយ​ឧបត្ថម្ភ​ គំាទ្រពី​ ក្រុម​ប្រឹក្សា​ឥស្លាម​រដ្ឋស្លាងរ​ប្រទេសម៉ាឡេស៊ី ជាស្ថាប័នរដ្ឋម៉ាឡេស៊ី ក្រោមការគ្រប់​គ្រង ដោយផ្ទាល់ដោយ ព្រះចៅ នៃរដ្ឋស្លាងរ ទទួល​បន្ទុកកិច្ចការសាសនាឥស្លាម និងការប្រមូល​ទ្រព្យបរិច្ចាក​របស់សាសនិកឥស្លាម ។ ចាប់តាំង​ពី​ឆ្នាំ២០១០ ស្ថាប័ននេះបានធ្វើការសហការជាមួយ គណៈដឹកនាំជាន់​ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជួយកសាងសមិទ្ឋិផល​នានា​ជាច្រើន ដែលសរុបថវិកា អស់​ប្រមាណ​​ ១,១២០,០០០ ដុល្លារអាមេរិក រួចមកហើយដែរ ។

លោក Dato Aidit Bin Haji Ghazali ប្រធានមូលនិធិ Yayasan Murni Aqidah Malaysia ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ ក្នុងនាមប្រធានមូលនិធិ ដើម្បីជួយដល់អ្នកទន់ខ្សោយ អ្នកដែលគេកំពុងត្រូវការនោះ យើងត្រូវ ខិតខំបន្ដរកជំនួយពីប្រភពផ្សេងៗ ដើម្បីយកមកជួយ ដល់អ្នក ដែលគេពេញចិត្ដនិងទទួលយក ជំនួយរបស់យើង ជាក់ស្ដែងថ្ងៃនេះយើងកំពុងជួយ ផ្ដល់នូវចំណេះដឹង ដោយធ្វើការបណ្ដុះបណ្ដាល ដល់​គ្រូបង្គោលចំនួន ១០០នាក់ ដោយចំណាយថវិកាទំាងស្រុងពីមូលនិធិ Yayasan Murni Aqidah Malaysia ប្រទេសម៉ាឡេស៊ី ដើម្បីឲ្យគ្រូទំាងនេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនំា និងមានបច្ចេកទេស តិចនិច្ចក្នុងការបង្រៀន ដល់កូនសិស្សនៅមូលដ្ឋាន ព្រោះថា សង្គមកម្ពុជា បច្ចុប្បន្ន​កំពុង អភិវឌ្ឍន៏​ពង្រឹង​សមត្ថភាព ឆ្ពោះទៅកាន់​សហគមន៏អាស៊ាន ៕

...

ដោយ៖ សំរិត 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print