ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលលេខ២៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័ថាខ្យល់គ ។
ឈ្មោះរងគ្រោះត្រូវបានគេស្គាល់ឈ្មោះអាន សុខឃឿន ភេទប្រុសអាយុ៣០ ឆ្នាំមុខរបជាកម្មករោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុករលៀបផ្អៀ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៍មានពីម្តាយជនរងគ្រោះឈ្មោះវង្ស ស្រីអាយុ៥៦ឆ្នាំ បានអោយដឹងថានៅវេលាម៉ោង៦និង១០នាទីព្រឹក មានមីជនរងគ្រោះម្នាក់បានដើរទៅធ្វើការដោយដើរឆ្លងកាត់បន្ទប់ជនរងគ្រោះដោយឃើញមិនបើកបន្ទប់ក៏រុញទ្វាមើលស្រាប់តែឃើញដេកមិនទាន់ងើបក៏ចូលទៅដាស់ស្រាប់ស្លាប់បាត់ទៅហើយទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែររាយការទៅសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជុំនាញបានចុះទៅដល់ចំណុកើតហេតុពិនិត្យជាក់ស្តែកនិងបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ទើបប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុខាសែនជ័យ