ប្តីកំពុងសោយសុខជាមួយស្រីស្នេហ៍ ប្រពន្ធមកឆាឆៅចាក់សោពីខាងក្រៅប្តឹងនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់មានប្រពន្ធរួចទៅហើយបានលួចទាក់ទងជាមួយស្រីថ្មីខណៈកំពុងសង្ងំសោយសុខក្នុងបន្ទប់ជួល ស្រាប់តែប្រពន្ធតាមទាន់ចាក់សោទ្វារខាងក្រៅរួចប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ កាលពីម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ហ៊ិ​ន ដា​លី​ន អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ។ ចំណែក​បុរស​ជា​ប្តី​លួចលាក់​មាន​ស្រី​ថ្មី​មានឈ្មោះ គា ធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ មុខរបរ​ជាងដែក មានស្រុក​កំណើត​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ដោយឡែក​ស្រី​ស្នេហ៍​របស់​ប្តី ជា​កម្មការិនី​កាត់ដេរ មានស្រុក​កំណើត​នៅ​ជាមួយ​ប្តី​-​ប្រពន្ធ​ខាងលើ​នេះ​ដែរ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា រូប​គាត់​នឹង​ប្តី​រៀប​ការ​៧​ឆ្នាំ​មក​ហើយ ​បង្កើត​បានកូន​ស្រី​២​នាក់ ដោយ​កូន​បង​អាយុ​៦​ឆ្នាំ និង​កូន​ពៅ​អាយុ​៤​ឆ្នាំ កន្លង​មកប្តី​របស់​គាត់​ស្រឡាញ់​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ជា​ប្តី​ល្អ និង​ជា​ឪពុក​ល្អ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ ប្តី​គាត់​លួច​មាន​ស្រី​ថ្មី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​រកាំរកូស ហើយ​កន្លង​មក​ប្រាក់ខែ​ប្តី​បាន​ប៉ុន្មាន​ឲ្យ​ប្រពន្ធ​ទាំងអស់​មិន​ដែល​ទុក​មួយ​រៀល​ទេ លុះ​ពេល​មាន​ស្រី​ថ្មី​មិន​ដែល​ឲ្យ​ប្រាក់ខែ​ប្រពន្ធ​គ្រប់​ចំនួន​ទេ និង​ឈ្លោះ​ប្រកែក​គ្នា​រហូត​ប្រើ​ហិង្សា​លើ​រូប​គាត់​៣​ដង​មក​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ពេល​គាត់​ដឹង​ថា ប្តី​មាន​ស្រី​ថ្មី​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​ហើយ ថែម​ទាំងស្រី​ថ្មី​នោះ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ទៀត គាត់​បាន​ហៅ​ប្តី​និង​ស្រី​កំណាន់ចិត្ត​ទៅ​ធ្វើ​កិច្ចសន្យា​នៅ​ឯ​ស្រុក​កំណើត​ម្តង​រួច​មក​ហើយ​កាលពីមុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​អះអាង​មុខ​អាជ្ញាធរ​ថា ឈប់​ទាក់ទង​គ្នា​ទៀត ហើយ​ប្តី​គាត់ និង​ស្រី​កំណាន់​ចិត្តក៏​យល់ព្រម ដោយ​ស្រី​កំណាន់​រូប​នោះ​អះអាង​ថា «​រូប​គាត់​មិន​យកប្តី​គេ​ទៀត ហើយ​យក​របស់​ដែល​គេ​ទេ​» ។ ប៉ុន្តែ​តាំងពី​ធ្វើ​កិច្ចសន្យា​អស់​ជាង​៣​ខែ​មក ប្តី​គាត់​សុំ​លែងលះ​គ្នា រូប​គាត់​ទាមទារ​ប្រាក់​ចិញ្ចឹម​កូន​៣០០០​ដុល្លារ តែ​ប្តី​ប្រាប់​ថា អត់​មាន​ទេ សុំ​ឲ្យ​ប្រចាំខែ​ក​១៥០​ដុល្លារ រូប​គាត់​មិន​ព្រម ហើយ​បុរស​ជា​ប្តី​មិន​បាន​រស់នៅ​ជាមួយ​គាត់​ទៀត​ទេ ដោយ​ប្រាប់​ថា ទៅ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​បងប្អូន​របស់​ខ្លួន​ជិត​កន្លែងធ្វើការ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា ​ជាង​៣​ខែ​មកនេះ​ប្តី​គាត់​ខុស​ប្លែក​ពី​ធម្មតា ដោយ​ប្រពន្ធ​ធ្វើ​អ្វី​មិន​ចេះ​ត្រូវ​ចិត្ត លុះ​នៅ​ម៉ោង​កើតហេតុ គាត់​​តាម​រក​ប្តី​​ដែល​ដឹង​ថា កំពុង​សំរាក​នៅផ្ទះ​ជួល​ខាងលើ ពេល​ទៅ​ដល់​​បន្ទប់​ជួល​ស្ត្រី​ជា​ប្រពន្ធ​លួច​មើល​តាម​បង្អួច​ឃើញ​ប្តី​ ​គាត់​នៅផ្ទះ​ជួល​ខាងលើ​នឹង​មែន ។ ដំបូង​​ឡើយ​មិន​នឹក​ស្មានថា ប្តី​​គាត់​រស់នៅ​​ជាមួយ​ស្រី​កំណាន់ចិត្តទេ ព្រោះ​ធ្វើ​កិច្ចសន្យា​រួច​មក​ប៉ុន្តែ​ពេល​លបមើល​តាម​ប​ង្អូ​ច​នោះ ឃើញ​ស្រី​កំណាន់​នៅ​ជាមួយ​ប្តី​គាត់ ធ្វើ​ឲ្យ​គាត់​ទប់ចិត្ត​ស្ទើរតែ​មិន​​បាន​។ ភ្លាម​ៗ​នោះ រូប​គាត់​ក៏​ទៅ​ខ្ចី​កូនសោ​អ្នក​ជិតខាង​បន្ទប់​ជួល​យក​មក​ចាក់​ពី​ខាងក្រៅ រួច​​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​​ជួយ​អន្តរាគមន៍​នាំ​​​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២ តែ​ម្តង ។

ពេល​ដែល​សមត្ថកិច្ច​មក​ដល់​បាន​នាំ​បុរស​ជា​ប្តី​ទៅ​មុន ចំណែក​ស្រី​កំណាន់​មិន​ព្រម​ចេញ​មក​ទេ គឺ​នៅ​សម្ងំ​ក្នុង​បន្ទប់ទឹក តាំងពី​ប្រពន្ធ​មក​ដល់​ភ្លាម​ៗ​រហូត​ដល់​សមត្ថកិច្ច​នៅ​រង់ចាំ​ជិត​កន្លះ​ម៉ោង ទើប​ស្រី​កំណាន់​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​ដើរ​ចេញ​មក​ឡើង​ជិះ​ម៉ូតូ​ជាមួយ​សមត្ថកិច្ច​ចេញ​ទៅ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​បុរស​ជា​ប្តី ព្រមទាំង​ស្ត្រី​កំណាន់ចិត្ត​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ចោម​ចៅ​ទី​២​ដេីម្បីដោះស្រាយគ្នា ៕ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print