លោក ម៉េង កុសល មន្ត្រីយោធា រងបណ្តឹងពីភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌ ពីបទ” គំរាមកំហែងថានឹងសម្លាប់”

ចែករំលែក៖

ខេត្តកណ្តាល៖នៅថ្ងៃទី២៥ តុលានេះថា លោក ម៉េង កុសល ជាមន្ត្រីយោធា ដែលល្បីខាងដើរកាងដី ធ្លីនោះ ឥឡូវត្រូវបានអ្នកសារព័ត៌មាន ភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌ប្រចាំស្រុកកៀន ស្វាយ ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការហើយ ពីបទ “គំរាមកំហែងថានឹងសម្លាប់”។

សំណុំរឿងលោក ម៉េង កុសល មន្ត្រីយោធា រងបណ្តឹងពីភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌នោះ ស្ថិតនៅលោកស្រី សូ សុជាតា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល កំពុងចំណាត់ការ។

បើតាមពាក្យបណ្តឹងដែលទទួលបាននៅថ្ងៃទី២៥ តុលានេះ៖ ខ្ញុំបាទឈ្មោះ លាប់ ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សាសនា ព្រះពុទ្ធ មានទីលំនៅភូមិឃុំតពីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរអ្នកសារព័ត៌មានទូរទស្សន៍ព្រះអាយ៍សុំប្តឹងពីឈ្មោះ ម៉េង កុសល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមន្រ្តីយោធា មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ពីបទ៖ គំរាមកំហែងនិងជេរប្រមាថ។

កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៥០នាទីល្ងាច ឈ្មោះ ម៉េង កុសល បានប្រើប្រាស់ប្រព័ន្ធ what app បានទាក់ទងមកខ្ញុំជាសម្លេងដោយប្រើពាក្យថា អាចាន់ ហែងចុះផ្សាយព័ត៌មានពីអញខុសពីការពិត បើចុះផ្សាយពីអញខុសពីការពិតប្រយ័ត្នខ្លួនអោយហើយ ហែងស្គាល់អញអោយច្បាស់ អញឈ្មោះ ម៉េង កុសល គ្រាន់តែប្រាប់ហែងទុកអោយហើយ បើចុះផ្សាយចុះអោយការពិត។ ហែងកើតជាមនុស្សធ្វើមនុស្សកុំធ្វើឆ្កែ អញប្រាប់ហែងអោយហើយ ខួរក្បាលហែងមិនមែនខួរក្បាលឆ្កែទេ ខួរក្បាលហែងខួរក្បាលមនុស្ស គួរតែធ្វើជាមនុស្ស ហើយហែងយកសម្លេងអញនេះទៅប្តឹងមេហែងទៅ។ បើធ្វើមិនល្អជាមួយ !អញ ប្រយ័ត្នងាប់ ឡានបុកងាប់។

ទង្វើររបស់ឈ្មោះ ម៉េង កុសល ខាងលើនេះស្តែងចេញនៅចេតនា ជេរប្រមាថ គំរាមគំហែងមកលើរូបខ្ញុំ ធ្វើអោយរូបខ្ញុំមានការភិតភ័យយ៉ាងខ្លាំង។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនោះដែរ មិនអាចទំនាក់ទំនងទៅលោក ម៉េង កុសល បាននៅឡើយទេ ដោយគ្មានលេខទូរសព្ឌ ទំនាក់ទំនង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print