បួនទសវត្សរ៍កន្លង បន្ទាប់ពីសង្គ្រាមរុាំរៃ មានតែសម្តេចតេជោ សែន ដាក់ចេញ នយោ​បាយ ឈ្នះ ឈ្នះ ដោយគ្មានអ្នកចាញ់  

ចែករំលែក៖

ភ្នំពេញៈ នាយឧត្តមសនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ជា តារា សាកលវិទ្យាធិការ សកលវិទ្យាធិការ ការពារជាតិ បានលេីកឡេីងចំពោះមុខសិស្ស-និស្សិត ដែលត្រៀមខ្លួនប្រឡង ចូលសិ ក្សានៅតាមបណ្តាសាលាកងទ័ព នាពេលខាងមុខនេះថា: ពួកឧទ្ទាមក្បត់ជាតិ សម រង្សី បានរំលោភលេីច្បាប់ដោយកៀងគរកងទ័ពប្រជាពលរដ្ឋឱយប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ មាក់ ងាយ ប្រមាថព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុ ជាដែលក្រុមនេះ មានមហិច្ឆតា នាំកោះសន្តិភាព ឱយក្លាយទៅជាភ្នក់ភ្លេីងសង្គ្រាមសាជាថ្មីទៀតទេដឹង ! បួនទសវត្សរ៍កន្លង បន្ទាប់ពីសង្គ្រាមរាុំរៃ មានតែសម្តេចតេជោ សែន ដែលបានដាក់ ចេញជាគន្លឹះក្នុងការរក្សា ការពារសុខសន្តិភាព ពេញលេញ ដូច ជា នយោ​បាយ ឈ្នះ ឈ្នះ ដោយគ្មានអ្នកចាញ់ ។

នាយឧត្តមសនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ជា តារា លេីកឡេីងដូច្នេះក្នងពិធី​​​​​ ប្រគល់សាលាកបត្រឯកត្តជន ជូនបេក្ខជន- បេ ក្ខនារី ប្រឡងចូលសិក្សា វគ្គនាយទាហានសកម្មជំនាន់ទី ២៥ វគ្គនាយទាហានទ័ពជេីងគោកជំនាន់ទី ១២ វគ្គនាយទាហានបន្តវេនជំនាន់ទី ១៣ និងវគ្គនាយទាហានបច្ចេក ទេសយោធា ដែលត្រៀមប្រឡង សម្រាប់ឆ្នាំសិក្សា ២០២០ កាលពីថ្ងៃសុក្រ ១២ រោចខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥ ៦៣ត្រូវនិងថ្ងែទី ២៥ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជំុ សកល វិទ្យាល័យ ការពារជាតិ។

លោកសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរងអគ្គលេ ខាធិការដ្ឋាន ក្រសួងការពារជាតិ នាយករង នាយកដ្ឋានបុគ្គ លិក និងជាប្រធានក្រុមការងារជ្រើសរើស និងត្រួតពិនិត្យលក្ខ ណសម្បតិ្តសិស្ស-និស្សិត រាយការណ៍ជូនអង្គពិធីថាចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ដល់ថ្ងៃទី ១៨ ខែតុលា​ ឆ្នាំ ២០១៩ នៅគ្រប់ភូមិ ភាគ រាជធានីគណៈកម្មការបាននិងកំពុងមមាញឹក ទទួលពាក្យ ពីបេក្ខជនបេក្ខនារី ដោយក្តីរីករាយ រហូតដល់ពាក់ កណ្តា លខែ វិច្ឆិកា នេះ។

បន្ទាប់មកគណៈ អធិបតី ក៏បានប្រគល់សាលាកបត្រឯកត្តជន ជូនបេក្ខជនដែលត្រៀមចូលប្រឡង និងសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី ២៥ វគ្គនាយទាហានទ័ពជេីងគោកជំនាន់ទី ១២ វគ្គនាយទាហានបន្ត វេនជំនាន់ទី១៣និងវគ្គនាយទាហានបច្ចេ កទេសយោធាសម្រាប់ឆ្នាំសិក្សា២០២០ទៀតផងដែរ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print