កាលពីមុន មានតែទាហានអាមេរិកប៉ុណ្ណោះ ដែលបាញ់ប្រហារគ្នាឯងនៅក្នុងបន្ទាយ ដោយសារតែបញ្ហាផ្សេង ក្នុងនោះមានបញ្ហាផ្លូវចិត្តកើតស្ត្រេះខ្លាំងពេក មិនអាចបន្ធូបាន ។ ពេលនេះសកម្មភាពទាំងនោះបានកើតឡើងនៅក្នុងទីតាំងយោធារបស់រុស្ស៊ីវិញម្តងដោយមាន ។
ទាហានរុស្ស៊ីម្នាក់បានបាញ់រ៉ះទៅលើមិត្តក្នុងក្រុមបណ្តាលឲ្យទាហាន៨នាក់ស្លាប់ និង២នាក់ រងរបួស។ ហេតុការបាញ់ប្រហារខាងលើកើតឡើងនៅទីតាំងយោធា ក្នុង តំបន់ Siberia កាលពីថ្ងៃទី២៥ ខែតុលា ។
សារព័ត៌មាន Sputnik បានដកស្រង់សេចក្តីប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា នៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៥ ខែតុលា (ម៉ោងក្នុងតំបន់) មានទាហានម្នាក់បានបាញ់រ៉ះទៅលើមិត្តរួមក្រុម បណ្តាលឲ្យស្លាប់៨នាក់ និងរបួស២នាក់។
ទាហានដែលបាញ់ប្រហារនោះ ក៏ត្រូវបាញ់សម្លាប់ នៅនឹងកន្លែងផងដែរ។ ចំណែកទាហានរងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្យ ព្យាបាល ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើង ដោយសារតែ ទាហានរូបនោះ មានបញ្ហាផ្ទាល់ខ្លួន ស្មារតីមិនល្អ តានតឹងក្នុងការងារ កើតស្ត្រេះ ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ការបាញ់ប្រហារនោះមិនជាប់ពាក់ព័ន្ធកតព្វកិច្ចយោធានោះឡើយ ហើយក៏មិនមែនជាសកម្មភាពភេរវកម្មនោះដែរ។
កន្លងមក ការបាញ់ប្រហារបែបនេះ តែងតែកើតឡើងនៅក្នុងជួរកងទ័ពអាមេរិក តែពេលនេះបានកើតឡើងទៅលើកងទ័ពរុស្ស៊ីវិញម្តង។ នេះជារឿងគួឲ្យបារម្ភបំផុត ដោយពិបាកទប់ស្កាត់ ខ្លាំងណាស ៕