ឆេះឃ្លាំងស្តុកក្រណាត់ផ្អេីល នគរបាលចេញជួយអន្តរាគមន៍ពន្លត់

ចែករំលែក៖

ភ្នំពេញ ​៖​ ឃ្លាំងស្តុកក្រណាត់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១០នាទីយប់​ ថ្ងៃទី២៦​ ខែតុលា​ឆ្នាំ២០១៩​ នៅភូមិត្រពាំងអណ្តូង​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ ។
សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះឌឹមសាលិក​ ភេទស្រីអាយុ​២៧ឆ្នាំ​ មាន​ ប្តី​ ឈ្មោះលីចាន់ថុល​ អាយុ៤០ឆ្នាំ​ ។ ឃ្លាំងដែលស្តុបក្រណាត់ឆេះខាងលេីនោះមានទំហំ​ ទទឹង៥ម៉ែត្របណ្តោយ២០​ម៉ែត្រ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានកម្មលីសែងបាវក្រណាត់ធម្មតា​ ខណះកម្មកដល់ម៉ោងសម្រាកហូបបាយស្រាប់តែមានឃេីញមានផ្សែងហុយចេញពីផ្នែកខាងក្រោយយ៉ាងខ្មួរខ្មាញ់បង្កជា អណ្តាតភ្លេីងភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនមកអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថាពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះឃ្លាំងក្រណាត់ខាងលេីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេដោយខូចខាតឃ្លាំងអស់ប្រហែល៥០ភាគរយ​ ហេីយអគ្គិភ័យក៏រលត់ទៅវិញនៅវេលាម៉ោង១២និង២០នាទីថ្ងៃខែដដែល។
សមត្ថកិច្ចបានបន្តថា​ មូលហេតុនៃអគ្គិភ័យឆាបឆេះខាងលេីនេះសង្ស័យមកពីឆ្លងចរន្តអគ្គីសនី៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print