ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនអនុវត្ត សង្គ្រាមប្រឆាំងគ្រឿងញៀន មានមនុស្សជាច្រើន ត្រូវបានគេបាញ់សម្លាប់បំបិទមាត់ ។ ក្នុងចំណោមអ្នកស្លាប់ មានអភិបាលក្រុងដល់ទៅ១៣នាក់ហើយ រួមទាំងអភិបាលក្រុងម្នាក់ត្រូវក្រុមខ្មាន់កាំភ្លើងស្ទាក់បាញ់ទាំងកណ្តាលថ្ងៃ ។
លោក David Navarro អភិបាលក្រុង Clarin ប្រទេសហ្វីលីពីន ត្រូវក្រុមខ្មាន់គាំភ្លើង បាញ់សម្លាប់នៅនឹងកន្លែង ចំណែក៥នាក់ទៀត រងរបួសកាលពីល្ងាចថ្ងៃទី២៥ខែតុលា ។
សារព័ត៌មាន RT បានផ្សាយថា ហេតុការបាញ់ប្រហារកើតឡើង នៅពេលដែលរថយន្ត របស់លោក Navarro ត្រូវបានរថយន្តប៉ូលិសអមការពារ ឆ្ពោះទៅកាន់ តុលាការនៅទីក្រុង Cebu ក្រោមការចោទប្រកាន់ពីបទ រំលោភបំពាន់ទៅលើប បុគ្គលិក ម៉ាស្សាម្នាក់។ នៅក្នុងរថយន្តប៉ូលិស លោក David Navarroបានពាក់អាវការពារគ្រាប់ និងមានក្បួនរថយន្តការពារផងដែរ តែមិនអាចទប់ស្កាត់ ការបាញ់ប្រហារធ្វើឃាតលោកនោះឡើយ។
លោក David Navarro គឺជាអភិបាលក្រុងទី១៣ហើយ ដែលរងការធ្វើឃាត នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ២០១៦មកទល់ពេលនេះ។ ស្នងការប៉ូលិសទីក្រុង Cebu លោក Eduardo Sanchez បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានខ្មាន់កាំភ្លើង ១០នាក់ ជិះនៅលើរថយន្ត ពណ៌ស ស្ទាក់ក្បួនរថយន្តរបស់លោក David Navarro ហើយបើកការបាញ់ប្រហារតែម្តង ។ខ្មាន់កាំភ្លើងបានដាក់គំនាប់បង្ខំឲ្យប៉ូលិសការពារ មិនអាចតដៃនោះឡើយ ដោយក្រាបចុះដីទាំងអស់ ហើយ អូស លោក Navarro ចេញពីរថយន្តបាញ់សម្លាប់តែម្តង។
ប្អូនស្រីបង្កើនរបស់អភិបាលក្រុងខាងលើ ដែលជាអ្នកឃើញហេតុការផ្ទាល់ភ្នែក តែមិនអាចជួយបងប្រុសខ្លួនឯង បានលើកឡើងថា «តើមានយុត្តិធម៌ទេ? ខ្ញុំចង់ឲ្យមានយុត្តិធម៌នៅក្នុងសង្គមនេះ»។អភិបាលក្រុង David Navarro ស្ថិតនៅក្នុងបញ្ជីឈ្មោះ សង្ស័យជាប់ពាក់ព័ន្ធ ការជួញដូរគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីន ៕