ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានទម្លាក់កំហុសទៅឲ្យអង់គ្លេសនិងប្រទេសតំបន់អឺរ៉ុបជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ជនភៀខ្លួន៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ។
នៅពេលនេះជនជាតិអង់គ្លេស៣នាក់ទៀតត្រូវបានចាប់ខ្លួន ក្រៅពីអ្នកបើកបរ រថយន្តដឹកទំនិញ មានសាកសពជនជាតិចិន៣៩នាក់នៅខាងក្នុង ដើម្បីបើកការស្រាវជ្រាវ។សារព័ត៌មាន CNN បានផ្សាយថា ប៉ូលិសអង់គ្លេស ចាប់ខ្លួន មនុស្សសរុប៤នាក់ ពាក់ព័ន្ធនិងករណីខាងលើ ។ កាលពីថ្ងៃទី២៥ ខែតុលា បុរសអាយុ៤៨ឆ្នាំម្នាក់មកពី អៀកឡង់ខាងជើង ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន Stansted ក្នុងទីក្រុងឡុងដុង ដោយចោទប្រកាន់ ជាប់ពាក់ព័ន្ធនិងការជួញដូមនុស្ស ។
នៅថ្ងៃទី២៥នោះដែរ ប៉ូលិសអង់គ្លេស ក៏បានចាប់ខ្លួនមនុស្សពីរនាក់នៅក្នុងតំបន់ Warrington ភាគខាងជើងទីក្រុង លីវើភូល ដោយសង្ស័យពាក់ព័ន្ធការដឹកជញ្ជូនមនុស្សខុសច្បាប់។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ Mo Robinson មកពីអៀកឡង់ខាងជើង អាយុ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៣ខែតុលា ក្រោយប៉ូលិសរកឃើញសពនៅក្នុងរថយន្តដល់ទៅ៣៩នាក់។
ប៉ូលិសអង់គ្លេស បានបញ្ជាក់ថា អ្នកស្លាប់ គឺជាជនជាតិចិន មានបុរស៣១នាក់និងស្ត្រី៨នាក់ ។ ចមណែកក្រសួងការបរទេសចិនបាន ប្រកាសថា នៅពេលនេះ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ថាជាជន ជាតិចិនទាំងអស់ ឬយ៉ាងណា ។ កាលពីថ្ងៃទី២៥ខែតុលា មានព័ត៌មានជាច្រើនបានផ្សាយថា ក្នុងចំណោមអ្នកស្លាប់ ៣៩នាក់នោះ អាចមានជនជាតិវៀតណាមផងដែរ ។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយចិន នៅថ្ងៃទី២៥ ខែតុលានេះ បានស្នើដល់ប្រទេសអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋចិនចំនួន៣៩នាក់ នៅក្នុងរថយន្តដឹកទំនិញក្លាស្សេ នៅជិតទីក្រុងឡុងដ៍។
សារព័ត៌មាន Global Times នៅថ្ងៃទី២៥ ខែតុលា បានផ្សាយថា « គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបែបនេះ បានកើតឡើង នៅក្នុងក្រសែភ្នែករបស់ប្រជាពលរដ្ឋអង់គ្លេស និងអឺរ៉ុប” ដូច្នេះពួកគេត្រូវតែមានការទទួលខុសត្រូវមួយផ្នែកលើបញ្ហានេះ។
សារព័ត៌មានខាងលើ បានផ្សាយទៀតថា« ជាការពិតណាស់ អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ជាប់ពាក់នឹងព័ន្ធ មិនបានបំពេញភារកិច្ចការពារមនុស្សទាំងអស់នោះ សូម្បីតែដឹងថា ពួកគត់បានឆ្លងដែនខុសច្បាប់ចូលទៅអង់គ្លេស ក្តី។ ការស្លាប់របស់ជនរង្គ្រោះ មិនមែនជាកំហុសរបស់ពួកគេនោះឡើយ ។ យើងសង្ឃឹមថា អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប នឹងអនុវត្តនូវការសន្យារបស់ខ្លួន ក្នុងកិច្ចការពារសិទ្ធិមនុស្ស ក៏ដូចជា ការពារជនជាតិចិន» ផងដែរ។
សារព័ត៌មានដដែល បានបញ្ជាក់ថា «ប្រសិនបើជនរងគ្រោះទាំងនោះ ជាប្រជាពលរដ្ឋអឺរ៉ុប ហើយបានមកស្លាប់នៅក្នុងប្រទេសចិន វិញ ថាតើប្រទេសទាំងនោះនឹងគិតបែបណា បើពលរដ្ឋរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម» បែបនេះ៕