រុស្ស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយមានទាហានបាញ់សម្លាប់គ្នាឯងនៅក្នុងបន្ទាយ

ចែករំលែក៖

កាលពីមុន មានតែទាហានអាមេរិកប៉ុណ្ណោះ ដែលបាញ់ប្រហារគ្នាឯង​នៅក្នុងបន្ទាយ ដោយសារតែ​បញ្ហាផ្សេង ក្នុងនោះមានបញ្ហាផ្លូវចិត្តកើតស្ត្រេះខ្លាំងពេក​ មិនអាចបន្ធូបាន​ ។ ពេលនេះសកម្មភាពទាំងនោះបានកើតឡើងនៅក្នុងទីតាំងយោធារបស់រុស្ស៊ីវិញម្តងដោយមាន ។

ទាហានរុស្ស៊ីម្នាក់បានបាញ់រ៉ះទៅលើមិត្តក្នុងក្រុមបណ្តាលឲ្យទាហាន​៨នាក់ស្លាប់ និង​២នាក់ រងរបួស​។ ហេតុការបាញ់ប្រហារខាងលើកើតឡើង​នៅទីតាំងយោធា ក្នុង តំបន់​ Siberia ​កាលពីថ្ងៃទី​២៥ ខែតុលា ។

សារព័ត៌មាន​ Sputnik ​បានដកស្រង់សេចក្តីប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ីបាន​បញ្ជាក់​ថា នៅវេលាម៉ោង​១៨និង​២០នាទី ថ្ងៃទី​២៥ ខែតុលា (ម៉ោងក្នុងតំបន់)​ មានទាហាន​ម្នាក់បានបាញ់រ៉ះទៅលើមិត្តរួមក្រុម​ បណ្តាលឲ្យស្លាប់​៨នាក់ និងរបួស​២នាក់​។

ទាហានដែលបាញ់ប្រហារនោះ ក៏ត្រូវបាញ់សម្លាប់ នៅនឹងកន្លែងផងដែរ​។ ចំណែកទាហាន​រង​របួសបានបញ្ជូនទៅកាន់មន្ទីពេទ្យ ព្យាបាល ដោយមិនប៉ះពាល់ដល់​អាយុជីវិតនោះ​ឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើង ដោយសារតែ ទាហានរូប​នោះ មានបញ្ហាផ្ទាល់ខ្លួន ស្មារតីមិនល្អ តានតឹងក្នុងការងារ កើតស្ត្រេះ ។​ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ការបាញ់ប្រហារនោះមិនជាប់ពាក់ព័ន្ធកតព្វកិច្ចយោធានោះឡើយ ហើយក៏មិនមែនជាសកម្មភាពភេរវកម្មនោះដែរ​។

កន្លងមក ការបាញ់ប្រហារបែបនេះ តែងតែកើតឡើងនៅក្នុងជួរកងទ័ពអាមេរិក តែពេលនេះ​បានកើតឡើង​ទៅលើកងទ័ពរុស្ស៊ីវិញម្តង​។ នេះជារឿងគួឲ្យបារម្ភបំផុត ដោយពិបាកទប់ស្កាត់ ខ្លាំងណាស​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print