ភ្នំពេញ៖ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ទោ សុខ ហេង បានធ្វើការស្ទូចរថយន្តដែលចតល្មើសច្បាប់ និង ផ្លាកសញ្ញាហាមឃាត់ ជាពិសេសរថយន្តផ្លាកលេខ ន.ប ខ.ម និង ផ្លាកលេខរដ្ឋជាដើម នាថ្ងៃទី២៦ ខែតុលា នេះ ។
ហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្ទូចរថយន្តដែលចតល្មើសច្បាប់ និង ផ្លាកសញ្ញាហាមឃាត់ ។
សមត្ថកិច្ច សូមអ្នកបើកបររថយន្តដែលមានស្លាកលេខ ន.ប ខ.ម និង រដ្ឋ ចូលរួមគោរពច្បាប់អោយបានគ្រប់គ្នា ដើម្បីជាគំរូល្អដល់ប្រជាពលរដ្ឋទូទៅ ៕
...
ដោយ៖ ចេស្តា