ភ្នំពេញ៖ ដោយសារតែ បញ្ហាប្រឈមនៅតែកើតមានដដែលៗក្នុងផែនការសកម្មភាពរបស់គណៈអភិបាល ហើយ ត្រូវបានក្រុមប្រឹក្សាខណ្ឌលើកជាប្រធានបទ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីជំរុញ អោយមន្ត្រីរដ្ឋបាលខណ្ឌបន្តការអនុវត្តនោះ លោកអ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌបានសន្យាថា ឆ្នាំ២០១៦នេះ គណៈអភិបាលនិងខិតខំជំរុញការងារដែលជាបញ្ហាប្រឈមអោយបាន ជាពិសេសបញ្ហា ល្បែងស៊ីសងគ្រប់ប្រភេទ និង បញ្ហាមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពមិនទទួលខុសត្រូវលើការងាររបស់ខ្លួន និងមកបំពេញការងារយឺតម៉ោងឬឈប់សម្រាកគ្មានហេតុផល ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកទី១៩នេះ ក្រោមវត្តមាន លោកអ៊ំ ម៉ារ៉េត ប្រធានក្រុបប្រឹក្សាខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ សមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។
បញ្ហាប្រឈមដែលសមា ជិកក្រុមប្រឹក្សាខណ្ឌលើកឡើងរួមមានមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពមិនទទួលខុសត្រូវលើការងារ មន្ត្រី មួយចំនួនមកធ្វើការយឺតយ៉ាវ ,បញ្ហាល្បែងស៊ីសងនៅ សង្កាត់ច្បារអំពៅទី២ និង បញ្ហាការធ្វើអត្តសញ្ញាណ ប័ណ្ណជូនប្រជាពលរដ្ឋ ។
ឆ្លើយតបទៅនិងការលើក ឡើងរបស់ក្រុមប្រឹក្សាខណ្ឌ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានធ្វើការបញ្ជាក់ដោយម៉ឺងម៉ាត់ ក្នុងឆ្នាំ២០១៦នេះគណៈអភិបាលនិងខិតខំអនុវត្តបញ្ហាប្រឈមដែលនៅសេសសល់អោយខាងតែបាន…បញ្ហាប្រឈមដែលនៅសេសសល់គឺជាចំណែកតូចមួយប៉ុណ្ណោះនេះជាកត្តសត្យានុម័ត ហើយក៍មិន មែនជាបញ្ហារបស់គណៈអភិបាលតែម្នាក់ឯងនោះទេ គឺជា បញ្ហារួមរបស់យើងទាំងអស់ គ្នា ដូច្នេះសូមអោយក្រុម ការ ងារ រួមចិត្ត រួមគិតរួមគ្នាអនុវត្ត ទើបឈានសម្រេចបានលទ្ធផលល្អ ។ សម្រាប់ឆ្នាំ២០១៦ នេះដែរគណៈអភិបាលនិងរឹតបន្តឹងចំពោះមន្ត្រីណាដែលអសកម្មនិងការងារ ជាពិសេស មន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពដែលមិនទទួលខុសត្រូវលើការងាររបស់ខ្លួន ។ ដោយឡែកមន្ត្រីដែលមិនមកធ្វើការងារហើយចាំតែមកបើកប្រាក់ខែ និងត្រូវប្រឈមមុខ ធ្វើ របាយការណ៍ដាក់ជូនសា លារាជធានីភ្នំពេញ ។ មន្ត្រីដែលបំរើការងារនៅក្នុងរាជរដ្ឋាភិបាល គឺបំរើអោយប្រជាពលរដ្ឋ មិនមែនស៊ីប្រាកើខែរបស់ប្រជាពលរដ្ឋហើយមិនមកធ្វើការនោះទេ….. សូមមកធ្វើការ អោយបានទៀងទាត់ពេលវេលា ធ្វើការដោយទឹកចិត្ត ស្មោះ ប្រកបដោយឆន្ទះពិត ប្រាកដ ។
លោកអភិបាលបានបន្តថា ក្នុងឆ្នាំថ្មី២០១៦នេះនិងកំចាត់អោយអស់ល្បែងស៊ីសងគ្រប់ប្រភេទ ទោះក្នុងរូបភាពណាក៍ ដោយជាពិសេសល្បែងបាញ់ត្រី ដែលល្បែងស៊ីសងទាំង នោះគឺសម្បូរជាងគេនៅក្នុងសង្កាត់ច្បារអំពៅទី២ ទោះមាន ខ្នងបង្អែកប៉ុនណាក៍ដោយក៍ត្រូវតែបង្ក្រាបដែរ ។ បញ្ហានេះ ជារឿងដដែលៗ សូមអោយកងកម្លាំងទាំង២ផ្នែកសហការជាមួយអាជ្ញាធរខណ្ឌរួមគ្នាអនុវត្តអោយបាន ។ ដោយឡែកការងារអត្តសញ្ញាណប័ណ្ណក៍ជាបញ្ហាមួយដែរដែលធ្វើអោយប្រជាពលរដ្ឋរិះគន់ ទៅលើកក្រុមការងារចុះធ្វើអត្តសញ្ញាណ ប័ណ្ឌ ជាពិសេសទៅលើឯកសារដែលត្រូវបំពេញ ។
ដូច្នេះដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋស្នើរសូមអោយក្រុមការងារចាត់ចែងរៀបចំបំពេញឯកសារជូនពួកគាត់ ឬក៍ដាក់ឈ្មោះនៅតាមកន្លែង នីមួយៗដើម្បីអោយងាយស្រួល ។ បញ្ហានេះមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋនោះគឺជាកំហុសរបស់សមត្ថកិច្ចនិងក្រុមការងារតែម្តង ៕
ដោយ៖ សណ្តោស