ប្រជាពលរដ្ឋចំនួន៣សង្កាត់ ក្នុងខណ្ឌដង្កោ ជួបក្នុងបន្តបើកវេទិការសាធារណៈជាមួយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំ ក្រុមការងារ ចុះជួបជាមួយប្រជាពលរដ្ឋចំនួន០៣សង្កាត់ថ្មីទៀត បើកវេទិកាសាធារណៈនិង ផ្សព្វផ្សាយ ខ្លឹមសារឯកសារជំនួយស្មារតីសម្រាប់ការងារសាធារណ:មតិជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា ទទួលដោះស្រាយនូវ តម្រូវការ ចាំបាច់និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងខណ្ឌដង្កោ គឺ សង្កាត់សាក់សំពៅ សង្កាត់ទៀន និងសង្កាត់គងនយ ក្នុងបរិវេណវត្តសាក់សំពៅ ។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់និងសំណូមពរទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរសរុបមានចំនួន ៤៩បញ្ហា ដាក់ជូនដល់ក្រុមការងារ ជួយដោះ ស្រាយ ក្នុងនោះមានសំណូមពរ ពាក់ព័ន្ធ វិស័យសាធារណ:ចំនួន ៣២បញ្ហា វិស័យអគ្គិសនីចំនួន ១១បញ្ហា និង វិស័យទឹកស្អាតចំនួន ០៦បញ្ហា ហើយក្រុមការងារដែល រួមមាន អាជ្ញាធរមូលដ្ឋានខណ្ឌ និងអង្គភាពស្ថាប័នពាក់ព័ន្ធគ្រប់ជំនាញ បានធ្វើការពន្យល់បកស្រាយឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ ពីបញ្ហាជាក់ស្តែង មួយចំនួន និងបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដោយចាត់ឲ្យមន្ត្រីជំនាញចុះសិក្សាតាមការងារជាក់ស្តែង នីមួយៗ ដើម្បីធ្វើការ ដោះស្រាយជូនពួកគាត់ ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានជម្រាបនិងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងអង្គវេទិកាសាធារណ: ឲ្យបានយល់ជ្រួតជ្រាបពីសភាពការណ៍ថ្មីៗ តាមខ្លឹមសារឯកសារជំនួយស្មារតី សម្រាប់ការងារ សាធារណ:មតិ សំដៅពង្រឹងសតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋកុំឲ្យលង់ខ្លួនជឿតាមឧបាយកលដ៏ ពិសពុលរបស់ក្រុមប្រឆាំង ហើយងាកមកចូលរួមគាំទ្រ ក្នុងការ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិ ក្រោមម្លប់សន្តិភាព ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បាននាំយកនូវអាហារសម្រន់ មាននំបុ័ង ការ៉េម និងទឹកសុទ្ធចែកជូនដល់សមាជិក ចូលរួមទាំងអស់បរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print