ក្រុមហ៊ុន Cambodia Beverage Company Ltd. ផ្តល់ភេសជ្ជៈ១០០០ ដល់ អាវុធហត្ថរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលជាប្រពៃណីជាតិខ្មែរជិតមកដល់ អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំង ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យ ដូចរាល់ឆ្នាំ ។
ដេីម្បីចូលរួមលេីកទឹកចិត្ត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន Cambodia Beverage Company Ltd. បានចាត់តំណាង នាំយកភេសជ្ជៈ ១០០០កែស មកប្រគល់ជូនដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបែងចែកដល់ កងកម្លាំងប្រើប្រាស់ ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Cambodia Beverage Company Ltd. ដែលមានសណ្តានចិត្តឈឺឆ្អាលចូលរួមយកចិត្តទុកដាក់ចំពោះកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈការឧបត្ថម្ភភេសជ្ជៈទាំងនេះ។
បន្ទាប់ពីបានប្រគល់ទទួលភេសជ្ជៈរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញក្រុមការងាររបស់ ក្រុមហ៊ុន Cambodia Beverage Company Ltd. ដើរទស្សនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយភាពស្និតស្នាលនិងរីករាយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print