ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញនិងក្រុមការងារ ក្នុងខណ្ឌដង្កោ១៥អង្គភាព ដើម្បីយកទៅប្រើក្នុងឱកាសបុណ្យអុំទូក!

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដង្កោ ក្នុងការបំពេញ បេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកភេសជ្ជៈដែលទទួលបាន ពីការឧបត្ថម្ភរបស់ ក្រុមហ៊ុន Cambodia Beverage Company Ltd. ប្រគល់ជូនដល់កម្លាំងកងរាជអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ដោយក្នុងម្នាក់ទទួលបាន ភេសជ្ជៈ ០១កេសដូចគ្នា និងផ្តល់ជូន ដល់ក្រុមការងារក្នុងខណ្ឌដង្កោ ចំនួន១៥អង្គភាព ក្នុងនោះរួមមាន៖ សាលាខណ្ឌដង្កោ ចំនួន៣០០កេស, អធិការនគរបាលខណ្ឌដង្កោ ចំនួន១០០កេស, សាលាសង្កាត់ទាំង១២ក្នុងខណ្ឌដង្កោ ក្នុងមួយសង្កាត់ចំនួន១០០កេស, និងប៉ុស្តិ៍នគរបាលសង្កាត់ព្រែកកំពឹស ក្នុង០១នាក់០១កេស។
ការផ្តល់ជូននូវភេសជ្ជៈដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារក្នុងខណ្ឌដង្កោនាពេលនេះ គឺដើម្បីយកទៅប្រើប្រាស់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ប្រពៃណីជាតិខ្មែរ ដែលជិតមកដល់ខាងមុខ ជាពិសេសសម្រាប់អាវុធហត្ថរាជធានីភ្នំពេញ ដែលបានត្រៀមទាំងមធ្យោបាយ សម្ភារៈ កម្លាំង ក្នុងការលះបង់ពេលវេលាផ្ទាល់ខ្លួន និងពេលវេលាគ្រួសារ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យដូចរាល់ឆ្នំា កាន់តែមានកម្លាំងចិត្តប្តេជ្ញា បម្រើការពារ បងប្អូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមនោសញ្ចេតនានិងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print