(UPDATE)៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី៤នៅសង្កាត់អូរឬស្សី៣ ប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់១៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលប្រកបមុខរបរធ្វើកុងម៉ាលក់ និងស្តុកទុកនៅជាន់ទី៤ បានឆាបឆេះបង្កអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញជាន់ជើងគ្នា ។

image

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ៩៤ ក្រុម៣៤ ភូមិ៥ តាមបណ្ដោយផ្លូវ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែងខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែងលេខ៩៤ ជាន់ទី៤ ដែលសង់ឡើងពីថ្មប្រក់សង្ក័សី  ដែលជាកន្លែងស្តុកទុកកុងម៉ា ។ បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាលកុងម៉ា ខូចខាត់អស់ទាំងស្រុងតែម្ដង។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត  ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ ដោយការឆេះនេះឆេះនៅជាន់ទី៤ដូច្នេះ មានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យទាំងស្រុងបែបនេះ ។

សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះផងគឺដំបូងម្ចាស់ផ្ទះធ្វើនំលក់ ជាប់និងផ្ទះស្តុកទុកកុងម៉ានោះកំពុងបង្កាត់ភ្លើង ដើម្បីធ្វើនំហើយក៏បានរាលដាលឆាប់ឆេះដល់ផ្ទះស្តុបទុកកុងម៉ានោះតែម្ដង ។

ក្នុងគ្រេាះអគ្គីភ័យឆាបឆេះខាងលើនេះដែរ លោក ព្រហ្ម យ៉ន ប្រធានការិយាល័យពន្លត់ និងបង្ការគ្រេាះមហន្តរាយអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់១៤គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យអង្គភាព ង៧០ ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន១០គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនខែមបូឌៀចំនួន១គ្រឿង និងប្រើប្រាស់ពេលវេលាជាង២ម៉ោង ទើបអាចពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញបាន ៕

IMG_4464.JPG

IMG_4462.JPG

IMG_4460.JPG

image

IMG_4463.JPG

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print