អន្ទិតម្នាក់ទើបសឹកពីបួសចងក.សម្លាប់ខ្លួនព្រោះអត់ការងារធ្វើ

ចែករំលែក៖

​ភ្នំពេញ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងខ្លួនដែលរកការងារធ្វើមិនបាន ក៏បានសម្រេចចិត្ត​ចង​ក.សម្លាប់ខ្លួន បន្ទាប់ពីគេទៅបួសបានរយៈពេល៦ខែ ហើយសឹកមកវិញ។
​ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ៅង៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅ​ចំណុចផ្ទះលេខ៥ ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

​បុរសដែលធ្វើអត្តឃាត់សម្លាប់ខ្លួននោះត្រូវបានស្គាល់ឈ្មោះ ស៊ុំ ផល្លី ហៅជាតិ អាយុ៣៦ឆ្នាំ មានម្ដាយឈ្មោះហ៊ុយ សារី អាយុ៥៨ឆ្នាំ ជាមេផ្ទះ រស់នៅផ្ទះកើតហេតុខាងលើ។

​តាមសម្ដីរបស់ស្រ្ដីជាម្ដាយបានរៀបរាប់ថា កូនគាត់(ជនរងគ្រោះ) ពីមុនធ្លាប់មានការងារធ្វើ ប៉ុន្តែ​ក្រោយមកក៏ឈប់វិញ ហើយក៏នៅផ្ទះរហូត។ ដោយសារឃើញកូននៅផ្ទះចេះតែដើររករឿងគេឯងនៅ​ក្បែរផ្ទះមិនឈប់ ទើបគាត់ជាម្ដាយព្រមទាំងបងប្អូន បាននាំរូបគេទៅបួសដើម្បីរៀនសូត្រធម៌វិន័យ ដើម្បីរំងាប់ចិត្តនៅវត្តស្លែង។ បន្ទាប់ពីបានបួសរៀនអស់រយៈពេល៦ខែហើយ គេក៏បានសុំរូបគាត់ជា​ម្ដាយដើម្បីលាចាកសិក្ខាបទ ហើយក៏រកការងារ តែរកមិនទាន់បានផងក៏ត្រូវបងប្រុសដែលនៅអាមេរិក​ប្រាប់ថា មិនបាច់ធ្វើការអីទេ នៅតែផ្ទះមើលថែម្ដាយទៅ ចាំគេផ្ញើលុយឲ្យចាយ។

​ស្រ្ដីដដែលបានបន្ដថា ប្រហែលជាការដេកស៊ីៗនៅតែផ្ទះ ហាក់ពុំធ្វើឱ្យកូននេះមិនសប្បាយ​ចិត្ត ព្រោះគេ​យល់ថា គេក៏ធ្លាប់បានរៀនសូត្រមានចំណេះដឹងនឹងគេដែរ បែរជាមិនអាចធ្វើការចិញ្ចឹមក្រពះ​ឯង​បាន ហើយត្រូវរស់ដោយពឹងកម្លាំងគេទៅវិញ ទើបធ្វើឲ្យគេសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្ដងទៅ។ ពេលនោះគាត់ក៏បាននៅផ្ទះដែរ ព្រោះជាប់រវល់ទៅផ្សារដើម្បីទិញម្ហូប លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ប្រទះឃើញកូនប្រុសចងកបម្រុងសម្លាប់ខ្លួន ទើបគាត់ប្រញាប់ប្រញាល់ហៅអ្នកជិតខាងឲ្យជួយនាំទៅ​កាន់មន្ទីរពេទ្យព្រះកុសមៈ តែមិនអាចសង្រ្គោះបានគេក៏បាត់បង់ជីវិទៅ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print