ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ លោកឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបេីកប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដេីម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាល ការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ក្នុងកិច្ចប្រជុំនោះដែរលោកឯក ឃុនឌឿន បានឲ្យដឹងថា ក្រោយធ្វេីការប្រជុំរួចដោយឯកភាពជាមួយមន្រ្តីមូលដ្ឋានខណ្ឌទួលគោកទាំងអស់ៈ
ទី១ សន្តិសុខ សណ្តាប់ធ្នាប់ អាណម័យ ទប់ស្កាត់ បទល្មើស គ្រប់ប្រភេទ ពិសេស ហ្គេម ល្បែងសុីសង ទី២ ដាក់កំលាំងល្បាត ក្នុងមូលដ្ឋានតំបន់ស្មុញស្មាញ បឹងសាលាង ទឹកល្អក់៣ ទឹកល្អក់ ១ បឹងកក់២ បឹងកក់១ ;ទី ៣ ការងារ រដ្ឋបាល និងការផ្តល់សេវា ការងារច្រកចេញចូលតែមួយ ការងាអត្រានុកូលដ្ឋាន ការងារ អត្តសញ្ញាណប័ន និងសៀវភៅស្នាក់នៅ;ទី៤ ការចុះរដ្ឋបាលតំបន់ស្មុញស្មាញ តាមផ្ទះជួល ដេីម្បីទប់ស្កាត់បទល្មេីសដែលអាកេីតមានឡេីងដូចជាអំពេី ឆក់ ប្លន់ លួច ល្បែងសីុសង ចែកចាយនិងប្រេីប្រាស់គ្រឿងញៀន ។
ក្នុងឱកាសនោះដែលលោកអភិបាល បានថ្លែងអំណអរគុណចំពោះមន្រ្តីទាំងអស់ ដោយពួកគាត់តែងតែខិតខំប្រឹងប្រែងធ្វេីការជូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងមូលដ្ឋាន ដែលមិនគិតពីការណាយហ៊តនោះទេ ៕
ដោយ៖ ស ដារ៉ា