ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ ថ្ម​ក្រោម​ ត្រូវ​ភ្លើង​ឆេះ​អស់​នៅ​ពេល​ម្ចាស់ផ្ទះ​ទៅ​ចំការ​ទុក​ឱ្យ​កូន​ចាំផ្ទះ

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ស័ង្កសី​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​ចាក់សោរ​ចោល​ហើយ​ទៅ​ចំការ​ទុក​ឱ្យ​កូន​តូចៗ​នៅ​ចាំផ្ទះ​ ។​

IMG_3665

​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​កណ្តាល​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។​ អគ្គិភ័យ​នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ អគ្គិភ័យ​នោះ​មិន​បង្ក​ឱ្យ​នរណា​ម្នាក់​ទទួល​រង​គ្រោះ​នោះ​ទេ​ អគ្គិភ័យ​ក៏​មិន​បន្ត​ទៅ​រាលដាល​ឆាបឆេះ​ផ្ទះ​អ្នក​ជិតខាង​នៅ​ក្បែរ​នោះ​បន្ថែម​ទៀត​ឡើយ​ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​អគ្គិភ័យ​កំពុង​កើតឡើង​គេ​ឃើញ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ទៅ​ជួ​យន្ត​រាគ​មន៍​នោះ​ដែរ​ ក៏​ប៉ុន្តែ​មិន​អាច​រារាំង​អគ្គិភ័យ​បាន​នោះ​ឡើយ​ក្នុង​រយៈពេល​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ផ្ទះ​ទាំងមូល​បាន​រង​ការ​ឆាបឆេះ​អស់​តែ​ម្តង​។​

​ក្រោយ​ពី​កើតហេតុ​នោះ​ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​អគ្គិភ័យ​ខាងលើ​ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​បឋម​មូ​ក​ហេតុ​បង្ក​ឡើង​ដោយ​ទុ​ស្សេ​ខ្សែភ្លើង​ អគ្គិភ័យ​ផ្តើម​ ឆេះ​ពី​ខាងលើ​ផ្ទះ​។​

​ម្ចាស់ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ប្តី​ឈ្មោះ​ ផា​ន​ រឹត​ អាយុ​៤៧​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​ ផា​ន​ហាង​ អាយុ​៤៧​ឆ្នាំ​ ។​

​ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្រាប់​ឱ្យ​ដឹង​ថា​រួម​មាន​ប្រាក់​អា​មេ​រិ​ក​ ៥​ពាន់​ដូ​ល្លា​ ប្រាក់​ខ្មែរ​៧​លាន​រៀល​ ទូរទស្សន៍​៣​គ្រឿង​ គ្រែ​បេង​ចំនួន​៤​ឈុត​ និង​សម្ភារៈ​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ​ទៀត​ ៕

IMG_3663

...

ដោយ៖ ​សំ​ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print