ទុស្សេខ្សែភ្លើងឆេះអស់ផ្ទះឈើមួយខ្នងនៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆេះលេបត្របាក់ស្ទើរទាំងស្រុង ក្រោយពីមានទុស្សេខ្សែភ្លើងនៅទីនោះ ករណីនេះត្រូវបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

12435985_930519627039445_1982737993_n

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះនេះមានឈ្មោះលន់ ផន ភេទប្រុស អាយុ៥៣ឆ្នាំ ជាកម្មករបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ផ្ទះនេះមានទំហំ៤ម៉ែត្រ គុណនឹង៧ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងសង្គសី ។

សមត្ថកិច្ចបានអោយដឹងថា ចំពោះទំហំនៃកាខូចខាត គឺឆេះអស់ទ្រព្យសម្បត្តិខូចខាតឆេះអស់ប្រាក់ជាងមួយលានរៀល អង្ករ១០០គីឡូក្រាម  និងរបស់ប្រើប្រាស់សម្លៀកបំពាក់មួយចំនួនធំទៀត ។

សមត្ថកិច្ចបានអោយដឹងទៀតថា មុនម្ចាស់ផ្ទះចេញកទៅធ្វើការ រូបគាត់បានប្រាប់ កូនចៅរបស់គាត់ថា មុនទៅធ្វើការគឺត្រូវបិតបារ៉ែតភ្លើង ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ក្រោយពេលដែលគាត់ចេញទៅធ្វើការអស់ ក៍ត្រូវភ្លើងឆេះអស់រលីងតែម្តង ។ ប៉ុន្តែបើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅទីនោះថា ភ្លើងឆេះចេញពីជញ្ជាំងកណ្តាលផ្ទះដែលជាកន្លែងដាក់បារ៉ែតភ្លើង គឺឆេះសន្ធោសន្ធៅតែម្តងមិនអាចជួយទាន់ទេ លុះឆេះជិតអស់ទៅហើយទើបរថយន្តពន្លត់អគ្គិភ័យខេត្តទៅជួយកអន្តរាគមន៍ដែរ តែជួយអត់ទាន់គឺឆេះម៉ត់តែម្តង ។

សមត្ថកិច្ចជំនាញប្រាប់ថា ករណីគឺបណ្តាលមកពីទុស្សេខ្សែភ្លើងទើបបណ្តាលអោយមានជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅតែម្តង ៕

f4e51086-8437-4c88-8b65-9d74a3d7f57c

12442833_930515123706562_1511837766_n

8c051352-aca0-4ff4-9cad-5777cc98f11a

12442808_930515140373227_1514546753_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print