ភ្នំពេញ៖ កម្លាំងប្រដាប់អាវុធហត្ថខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីឆែកឆេរឃើញមានផ្ទុកសារធាតុញៀននៅក្នុងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨និង ៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។

ប្រភពព័ត៌មានពីកម្លាំងប្រដាប់អាវុធហត្ថខណ្ឌដង្កោបានអោយដឹងថា មុនពេលធ្វើការឃាត់ខ្លួន ដោយកម្លាំងរបស់លោកបានចុះល្បាតក្នុងភូមិសាស្ដ្ររបស់ខ្លួន ខណៈនោះស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF- 3774 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់មុខក្លោងទ្វាវត្ដ ព្រះធាតុ កម្លាំងរបស់យើងក៏សង្ស័យនិងបានធ្វើការឃាត់ខ្លួន ក្រោយមកបានក៏ធ្វើការឆែកឆេរ ក៍ឃើញមានសារធាតុញៀន(ក្រាមសថ្លា ) ចំនួន ១០កញ្ចប់តូច រួមជាមួយលុយដុល្លារចំនួន ៨៥ ដុល្លារ កាតគ្រីម៉ូតូ ១ លុយខ្មែរចំនួយ ១៧៦.៩០០រៀល និង ទូរសព្ទ័ម៉ាក សាំមសុង ពណ៌ខ្មៅ ១គ្រឿង ។ ក្រោយមកកម្លាំងអ.ហខណ្ឌដង្កោរបស់យើងបាននាំយកជនសង្ស័យខាងលើមកមូលដ្ឋាន អ.ហ ដង្កោ ។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យខាងលើ មានឈ្មោះ ជួង វិសិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ រលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលសួរនាំនៅស្នាក់ការកម្លាំងប្រដាប់អាវុធហត្ថខណ្ឌដង្កោរួចមក ក៏បានដឹកបញ្ចូនជនសង្ស័យបន្តទៅកាន់អាវុធហត្ថ រាជធានីភ្នំពេញដើម្បីសាកសួរនាំបន្ថែម និងកសាងសំណុំរឿងដើម្បបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសតាមនីតិវិធីច្បាប់ ៕


ដោយ៖ ភារ៉ា ដង្កោ
...