ម្តាយ និងកូន សឿន ផាន ផាភួង និងអាង សុជាតា ធ្វើខួបរួមគ្នាផ្អើលអ្នកសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង សឿន​ ផានផាភួង  និងកូនស្រី អាង សុជាតា បានរួមគ្នារៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងកាលពីរាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅភោជនីយដ្ឋានមួយនាតំបន់ទួលគោក។ ភ្ញៀវដែលចូលរួមវិញច្រើនកុះករហួសការកំណត់ និងធ្វើឲ្យពួកគេពេញចិត្តយ៉ាងខ្លាំង។ 

ក្រោយប្រកាសដោយចំហរក្នុងនាមជាម្តាយ និងកូន នោះកាន់តែធ្វើឲ្យការងារសិល្បៈរបស់ពួកគេកាន់តែរីកចម្រើន។ អាង សុជាតា ហៅ ឈូឈូ ជាកូនកាន់តែទទួលបាន ឱកាសថតក្នុងភាពយន្តតូចធំ រួមទាំងអាចមានឱកាសបញ្ចេញស្នាដៃបទ​ចម្រៀងថ្មីផ្ទាល់ខ្លួនផងដែរ។

ផ្តើមពីការងាររីកចម្រើន និងចង់រៀបំឱកាសខួបកំណើតកូនស្រីគម្រប់១៥ ឆ្នាំរបស់ នោះ សឿន ផានផាភួង ចេញមុខរៀបចំពិធីធំដុំមួយចូលរួមពីសំណាក់ភ្ញៀវប្រមាណជាង៣០០នាក់។ តារាស្រីរូបនេះបញ្ជាក់ថា នេះគឺជាលើកដំបូងសម្រាប់ការរៀបចំកម្មវិធីធំដុំសម្រាប់ខ្លួនឯង និងកូនស្រី ហើយក៏មិនចង់ឲ្យរវល់ញឹកញាប់ទើបរៀបចំធ្វើរួមគ្នាតែម្តង។ ថ្លែងទាំងរំភើបដែលភ្ញៀវភាគច្រើនជាអ្នកសិល្បៈបានផ្តល់កិត្តិយស និងបង្ហាញពីការស្រលាញ់រាប់នាងនិងកូនស្រី។ នាងបញ្ជាក់ដែរថា កន្លងទៅប្រាប់គេខ្លះមិនជឿថានាងមានកូនស្រីពេញវ័យ ទើបចេះតែនិយាយជាក្មួយទៅ ។

នាងសុំមិនបញ្ជាក់អំពីអត្តសញ្ញាណស្វាមីនោះឡើយ  ប៉ុន្តែតាមការបញ្ជាក់ពីប្រភពអ្នកជិតដិតលើកឡើងថាអតីតស្វាមីនាងក៏ចូលរួមក្នុងពិធីខួបកំណើតកូនស្រីដែរពោលគឺពួកគេនៅរាប់អានគ្នា បើទោះបីជាបែកគ្នាអស់ជាច្រើនឆ្នាំគ្រាដែលឈូឈូនៅក្មេងវ័យក៏ដោយ។ តារាស្រីរូបនេះលើកឡើងដែរថា នាងមានកាដូពិសេសខ្លះៗសម្រាប់កូនស្រី ប៉ុន្តែសុំមិនបញ្ចេញ ប៉ុន្តែអ្វីដែលនាងផ្តល់ឲ្យកូនស្រីជានិច្ចនោះគឺក្តីស្រលាញ់ និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូនស្រី។ 

បើទោះបីជាមមាញឹកច្រើននឹងការងារសិល្បៈ ក៏នាងនៅតែបន្តតាមថែទាំកូនស្រី ហើយក៏មិនចង់ឲ្យកូនស្រីប្រឡូកសិល្បៈច្រើនបោះបង់ការសិក្សានោះទេ គឺចង់ឲ្យនាងគិតរឿងរៀនច្រើនជាងការងារសិល្បៈ ពោលគឺសម្រាប់តែទំនេរពីការសិក្សា និងការថតដែលប្រើប្រាស់ពេលវេលាខ្លីប៉ុណ្ណោះដែលអនុញ្ញាតឲ្យកូនស្រីចូលរួមសម្តែង។ នាងរំពឹងថាអនាគតកូនស្រីនាងនិងកាន់តែល្អជាលំដាប់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print