ទាស់ពាក្យសម្ដីគ្នាអំពីរឿងផឹកស្រា ធ្វើឲ្យបុរសម្នាក់វាយទៅលើបុរសម្នាក់ទៀតបណ្ដាលឲ្យរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាលៈ ផ្ដើមចេញពីរឿងផឹកស្រា ធ្វើឲ្យបុរស២នាក់បានទាស់ពាក្យសម្ដីគ្នា រហូតឈានដល់បង្កហិង្សាធ្វើឲ្យបុរសម្នាក់វាយទៅលើបុរសម្នាក់ទៀតជាគូរទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង៤០នាទីនៅ ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល  ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាជ្ញ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅភូមិ-ឃុំកើតហេតុ (រងរបួសដេរ២០ថ្នេរ) ។ ចំណែកជនសង្ស័យឈ្មោះ សរ សីហា ភេទប្រុស  អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ  មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាជាមួយប្រពន្ធជនសង្ស័យនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ ភ្លាមនោះជនសង្ស័យ បានដើរទៅហៅប្រពន្ធខ្លួន ឲ្យមកបន្ទប់ជួលរបស់ជនសង្ស័យវិញ  ភ្លាមនោះ ជនរងគ្រោះបានហៅជនសង្ស័យឲ្យមកផឹកស្រា ភ្លាមនោះជនសង្ស័យឆ្លើយថា មិនចេះផឹកស្រាទេ ចេះតែផឹកស្រាបៀរ ខណៈនោះក៏បានទាក់ពាក្យសម្តីគ្នាទៅវិញទៅមក រហូតធ្វើឲ្យជនសង្ស័យ​ខឹង ទប់កំហឹងពុំបាន ក៏ស្ទុះទៅដាល់១ដៃចំមុខខ្ទប់នឹងជញ្ជាំង រួចយកចានដែលនៅក្បែខ្លួន មកគប់ថែមទៀត បណ្តាលឲ្យបែកថ្ងាសយ៉ាងដំណំ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print