រថយន្ត២គ្រឿងបុកគ្នា ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ: រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនមួយគ្រឿងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ និងមួយគ្រឿងទៀតរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ ហើយនៅក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្ស២នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០កែងនិងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបុរសជនជាតិខ្មែរម្នាក់រួមដំណើរជាមួយប្រុសស្រីជនជាតិចិន៣នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយស្តារុិចពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-9486 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិច ចំណែកមួយគ្រឿងទៀតម៉ាករថយន្តតូយ៉ូតាព្រូសពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ 2BB-5475 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយស្តារិចរេចង្កូចទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋរងរបួសពីរនាក់ ចំណែករថយន្តតូយូតាព្រូសរេចង្កូតទៅបុកជញ្ជាំងផ្ទះសំណាងល្អម្ចាស់មិនមានរងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

...

image1.jpegimage2.jpegimage3.jpegimage4.jpegimage5.jpeg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print