គង់ កែវមរកត និងសយ រតនាចេញបទចម្រៀងសាច់រឿងស្នេហារួមគ្នាដំបូង”ផ្លូវចិត្ត ផ្លូវស្នេហ៍”

ចែករំលែក៖


ភ្នំពេញ៖ ម្ចាស់បទ”មួយជីវិត” គឺកញ្ញា គង់ កែវមរកត បានបញ្ចេញស្នាដៃសម្តែងក្នុងបទចម្រៀងបែបសាច់រឿងស្នេហាស៊ីជម្រៅថ្មីមួយមានឈ្មោះថា”ផ្លូវចិត្តផ្លូវស្នេហ៍”។ ការបញ្ចេញស្នាដៃរួមគ្នាលើកដំបូងនេះក៏មានការចូលរួមសម្តែង និងអមដោយបទចម្រៀងរវាងនាង និងតារាចម្រៀងរូបសង្ហា លោក សយ រតនាផងដែរ។
​ចាប់ដៃសម្តែងរួមគ្នា និងអមដោយបទចម្រៀងមនោសញ្ចេតនាយ៉ាងពិរោះរណ្តំ គង់ កែវមរកត និង សយ រតនា បានធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្តជាខ្លាំង ។ ពេញចិត្តព្រោះតែសាច់រឿងស្នេហាប្រទាក់ក្រឡា មនោសញ្ចេតនា និងកម្សត់ខ្លាំង និងមានបទចម្រៀងយ៉ាងពិរោះរណ្តំចិត្តរបស់ពួកគេផងដែរ។ តារាចម្រៀងស្រី គង់ កែវមរកត លើកឡើងថា នាងពិតជាពេញចិត្តសម្រាប់ស្នាដៃរួមគ្នាលើកដំបូងនេះ ហើយក៏បំពេញចិត្តទស្សនិកជនដែលរងចាំការបញ្ចេញស្នាដៃថ្មី ។ បទចម្រៀងនេះក៏ចូលរួមសម្តែងពីសំណាក់តារាសម្តែងប្រុសលោក ជៀប ប៊ុនឈីវ ហៅ ហ៊ាឈីវ កាន់តែប្លែកក្រោយចាប់ដៃច្រៀង និងសម្តែងក្នុងសាច់រឿងស្នេហាដែលផលិតដោយផលិតកម្មមរតកមេឌៀ ។ ថ្លែងស្រដៀងគ្នានេះដែរ លោក សយ រតនា បានលើកឡើថាទាំងបទចម្រៀង និងសាច់រឿងពិតជាល្អជាប់ចិត្ត និងអាចទាក់ចិត្តមិត្តយុវវ័យបានច្រើន។ លោកថា​ក្រៅពីបទចម្រៀងថ្មីលើកបំបូងរួមគ្នា អ្នកនិពន្ធវ័យក្មេងរូបនេះបង្ហើបថាក៏នឹងបញ្ចេញស្នាដៃច្រៀង និងសម្តែងរួមគ្នាជាមួយតារាស្រីស្រស់សោភារូបនេះផងដែរ។
​គួរបញ្ជាក់ដែរថា ​សយ រតនាគឺជាអ្នកនិពន្ធវ័យក្មេងដែលធ្លាប់និពន្ធបទចម្រៀងល្បីៗនៅផលិតកម្ម ថោន លោកក៏ជាតារាចម្រៀងដែលធ្លាប់ទទួលបានការគាំទ្រតាមរយៈបទចម្រៀងមួយចំនួនដូចជាបទ”មួយជីវិត” បទ”បងមិនយំទេគ្រាន់តែទឹកភ្នែកហូរ” ជាដើម។ ខណៈគង់ កែវមរកត ត្រូវបានគេស្គាល់ថាជាអតីតបេក្ខជនលេចធ្លោរក្នុងកម្មវិធីប្រកួតបទចម្រៀង Cambodia Idol រដូវកាលទី៣ ។ នាងធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈបទ”មួយជីវិត “ និងបទ”ផ្លូវស្នេហ៍” ជាដើម៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print