លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ អះអាងថា លោក សម រង្ស៊ី ទំនងជាមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃទេ

ចែករំលែក៖

ទីក្រុងបាងកក៖ លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយសំដៅទៅលើចំណងមិត្តភាពរបស់ថៃជាមួយកម្ពុជាក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានបញ្ជាក់ច្បាស់ៗថា ប្រទេសថៃទំនងជាមិនអនុញ្ញាតឱ្យមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិឆ្លងកាត់ប្រទេសថៃចូលប្រទេសកម្ពុជានោះទេ។
ករណីនេះកាសែតបាងកកប៉ុស្តិ៍ បានដកស្រង់និងចុះផ្សាយសម្តីលោក ប្រាយុទ្ធ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះថា៖ យោងតាមការប្តេជ្ញាចិត្ត របស់យើងចំពោះអាស៊ានយើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកទេ ហើយយើងក៏នឹងមិនអនុញ្ញាតិក្រុមប្រឆាំង នឹងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃសម្រាប់បម្រើសកម្មភាពផ្ទាល់ខ្លួននោះឡើយ។
លោកនាយករដ្ឋមន្រ្តីថាបានបញ្ជាក់យ៉ាងខ្លីថា “បញ្ហានេះខ្ញុំបានបញ្ជាទៅកាន់មន្ត្រីរបស់យើងហើយ ដូច្នេះលោកសម រង្ស៊ី ប្រហែលជាមិ នអាចចូលប្រទេសថៃបាននោះទេ។ “
គួរជម្រាបជូនដែរថា លោក សម រង្ស៊ី គ្រោងចាកចេញពីទីក្រុងប៉ារីស មកកាន់ទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី០៧វិច្ឆិកាស្អែកនេះ តាមជើងហោះហើររបស់ក្រុមហ៊ុន Thai Airways។ នេះជាអ្វីដែលលោក សម រង្ស៊ី ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃអង្គារម្សិលមិញ ដោយមានភ្ជាប់ជាមួយនូវរូបថតសំបុត្រយន្តហោះរបស់ខ្លួនផង។ ចំណែក គេហទំព័រក្រុមហ៊ុន Thai Airways បានបញ្ជាក់ពីការកក់សំបុត្ររបស់លោក សម រង្ស៊ី សម្រាប់ជើងហោះហើរ TG 931 ដែលនឹងចាកចេញពីប៉ារីសមកដល់បាងកក នៅថ្ងៃទី០៨ខែវិច្ឆិកា៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print