ទីក្រុងបាងកក៖ ប្រមុខរដ្ឋាភិបាលថៃ លោក នាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូឆា បាន ប្រកាសជាឱឡារិក នៅថ្ងៃពុធ ទី០៦ វិច្ឆិកា នេះថា៖ លោកមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឆ្លងចូលមកកម្ពុជាតាមទឹកដីថៃឡើយ ។ ការ អះអាងរបស់ ប្រមុខរដ្ឋាភិបាលថៃ ដូច្នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី បាន បង្ហាញពីបំណង ឆ្លងចូលទឹកដីកម្ពុជាតាម រយៈប្រទេសថៃ នៅថ្ងៃ ទី០៩ ខែវិច្ឆិកា ខាង មុខ ។ តាមរយៈស្មារតីអាស៊ានប្រមុខ រដ្ឋាភិបាលថៃបានគូសបញ្ជាក់ថា៖ ថៃនឹង មិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស ដទៃឡើយ ។ និងថាប្រទេសថៃ ក៏នឹងមិន អនុញ្ញាតឲ្យជនប្រឆាំងរដ្ឋាភិបាលម្នាក់ណា យកប្រទេសថៃ ជាឈ្នាន់ដើម្បីធ្វើ សកម្មភាពដែរ ។ នេះបើយោងតាមការចុះ ផ្សាយរបស់កាសែត Bangkok Post នា ថ្ងៃពុធនេះ ៕
...
ដោយ៖ សហការី