ធ្លាក់ពី X-Factor មែន ប៉ុន្តែ ងូត សីលា និង ដារីយ៉ា បានឱកាសការងារជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខជនX-Factor ពីររូបដែលមានសមត្ថភាព និងទឹកដមសំឡេងល្អ គឺលោក ងូត សីលា និងកញ្ញា ថុន ស្រីយ៉ា ហៅ ដារីយ៉ា បានបង្ហាញមុខក្នុងការងារសិល្បៈថ្មីៗជាច្រើនបន្តបន្ទាប់បើទោះបីជាពួកគេមិនបានឈានជើងចូលទៅដល់វគ្គផ្តាច់ព្រ័ត្រក៏ដោយ។ 

បង្ហាញមុខក្នុងកម្មវិធីប្រគុំតន្ត្រីស្វែងយល់សុខភាពរបស់សមាគមរ៉ាក់នៅរោងចក្រមួយចំនួន  សីលា និង ដារីយ៉ា ទទួលបានការស្វាគមន៍ច្រើនពីអ្នកគាំទ្រ ដែលឆ្លុះបញ្ចាំងពីការពេញចិត្តនឹងទឹកសំនៀងរបស់ពួក គេ។ ដារីយ៉ា បញ្ជាក់ថា នាងទទួលបានការងារសិល្បៈថ្មីៗមួយចំនួន ហើយអ្នកផលិតកម្មវិធីក៏ស្នើឲ្យនាងចាប់ដៃគូជាមួយ លោក ងូត សីលា ដែលសូម្បីតែការច្រៀងប្រចាំនៅក្រុមតន្ត្រីប្រចាំហាងមួយក៏មានការពេញចិត្តនឹងការចាប់ដៃគូនេះដែរ។ កញ្ញា បញ្ជាក់ថាទោះមិនទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែងកន្លង មកប៉ុន្តែនាងពេញចិត្តនឹងអ្វីដែលទទួលបាននៅពេលនេះព្រោះតែមានការគាំទ្រច្រើនពីទស្សនិកជន។ នៅមិនទាន់មានផលិតកម្មទាក់ទងនាងមែន ប៉ុន្តែអ្វីដែលនាងនឹងបន្តធ្វើគឺការពង្រឹងសមត្ថភាពច្រៀងរាំ ថ្មីៗបន្តទៀតដើម្បីពង្រីកទីផ្សារការងារ ហើយនាងរំពឹងថានឹងអាចមានឱកាសបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនបង្ហញអ្នកដែលគាំទ្រនាង។ 

ថ្លែងស្រដៀងគ្នានេះដែរ លោក ងូត សិលា ដែលធ្លាប់បានឈានដល់វគ្គផ្សាយផ្ទាល់ក្នុងការប្រកួតចម្រៀងធំមួយនេះបានលើកឡើងថា លោកមានទីផ្សារការងារច្រើនគួរសមបើធៀបនឹងពេលមុនៗ។ លោកថា ការច្រៀងក្នុងកម្មវិធីតូចធំ ក្នុងកម្មវីធីកម្សាន្តរបស់ទូរទស្សន៍ក្នុងស្រុកថ្មីៗជាសញ្ញានៃការឈានឡើងមួយកម្រិតទៀតក្នុងការងារសិល្បៈដែលខ្លួនឯងមានស្រាប់កាលពីពេលកន្លងមក។ លោកថាការចាប់ដៃគូជាមួដារីយ៉ា គឺពិតជាធ្វើឲ្យលោកពេញចិត្ត ហើយលោករំពឹងថានឹងមានឱកាសបញ្ចេញស្នាដៃចម្រៀងផ្ទាល់ខ្លួនរួមគ្នាជាមួយតារាចម្រៀងស្រីស្រស់សោភានេះផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print