កញ្ញា រ៉ូស ចេញមុខសុំទោសមហាជនរឿងថតវីដេអូសិចស៊ី និងព្រលះតួប្រុសសម្តែងលើសខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រី ហាស់ វីរ៉ាស្រីរ័ត្ន ហៅកញ្ញា រ៉ូស និងតារាសម្តែងប្រុស លោកយុទ្ធ ឋានៈ រងការរិះ គន់ខ្លាំងៗពីមហាជន។ ការរិះគន់ព្រោះតែវីដេអូថតបទចម្រៀមួយនេះបង្ហាញពីការឱបថើបបែបស្រើបស្រាលលើសពីអ្វីដែលសង្គមអាចទទួលយកបាន។

https://www.youtube.com/watch?v=3K9stqiRQV8&feature=youtu.be

​ចេញមុខសុំទោសជាសាធារណៈ អមដោយការរិះគន់ទៅកាន់តារាសម្តែងប្រុសដែលសម្តែងលើសពីការដឹករបស់ផលិតករ រួមទាំងទម្លាយវីដេអូដែលថតដោយទូរស័ព្ទដៃផងដែរ។ តារាស្រីរូបនេះបញ្ជាក់ថា នាងពិតជាសុំទោសសម្រាប់កំហុសឆ្គងមួយនេះ ហើយនាងពិតជាមិនមានចេតនាក្នុងការថតរហូតដល់លើសពិបាកទទួលយកផងដែរ។ កញ្ញា បញ្ជាក់ថា អ្វីដែលខឹងខ្លាំងគឺតួប្រុស លោក យុទ្ធ ឋានៈដែលអ្នកដឹកនាំឲ្យថើបថ្ពាល់បែជាបឺតមាត់ ហើយនាងក៏មានចំណែកខុសដែលនៅមិនទ្រឹងមិនរើព្រោះតែស្រឡាំងកាំង។ តារាស្រីរូបនេះបន្តដោយពាក្យសម្តីធ្ងន់ៗទៅកាន់តួប្រុសដែលលើកឡើងថាមិនតវ៉ាពេលនោះបែជាមកតវ៉ាពេលនេះ ព្រោះតែខណៈពេលថតនាងយល់មុខដល់ផលិតករ និងក្រុមការងាប៉ុណ្ណោះ។ នាងបញ្ជាក់ដែរថា នៅមានវីដេអូមួយចំនួនទៀតដែលតារាសម្តែងប្រុសរូបនេះលួចថតទុក ។ នាងថានាងមិនមានបំណងចង់បានភាពល្បីល្បាញតាមរយៈការថតឈុតស្រើបស្រាលបែបនេះទេ ហើយពេលនេះនាងទទួលបានភាពអាម៉ាស់ក្រោយពីការជេរខ្លាំងពីមហាជន។ នាងថានាងបានសម្តែងទៅតាមការដឹកនាំរបស់សផលិតករ ប៉ុន្តែតួប្រុសសម្តែងហាក់លើសខ្លាំងហើយថតទាំងវីដេអូទៀត។
​នាងបដិសេធរឿងចង់ល្បីឈ្មោះព្រោះថតឈុតស្រើបស្រាលបែបនេះហើយនាងសំណូមពរឲ្យទស្សនិកជនបញ្ចប់ការរិះគន់ហើយនាងសុំទោសបើការសម្តែងនោះវាលើសខ្លាំងទាំងនាងគ្មានចេតនា៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print