នាយឧត្តមសេនីយ វង្ស ពិសេន ចាត់ទុករុស្សី​ជា​មិត្ត​ចាស់ និង​ជា​ដៃគូសហប្រតិបត្តិការ​ដ៏​ល្អ​របស់​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖ នាយយ​ឧ​ត្ត​ម​សេនីយ៍​វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានលើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​វរ​នា​វី​ឯក Aleksandr Basov ប្រធាន​ផ្នែក​ស្ថាបនា ស្នងការ​ប្រយុទ្ធ​នៃ​អគ្គបញ្ជាការដ្ឋាន កងទ័ពជើងទឹក​សហ​ព័ន្ធ​រុស្សី នា​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទដោយបានចាត់ទុក​រុស្សី​ថា​ជា​មិត្ត​ចាស់ និង​ជា​ដៃគូសហប្រតិបត្តិការ​ដ៏​ល្អ​របស់​កម្ពុជា។
នាយឧត្តមសេនីយ៍ បាន​គូសបញ្ជាក់ថា ក្រោយពី​កម្ពុជា​បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​ឆ្នាំ​១៩៧៩ រុស្សី​ដែល​ពីមុន​ជា​អតីត​សហភាពសូវៀត បាន​ជួយឧបត្ថម្ភ​គាំទ្រ​លើ​គ្រប់​វិស័យ​ដល់​កម្ពុជា ជាពិសេស​ការ បណ្តុះបណ្តាល​ធនធាន ទាំង​ផ្នែក​ស៊ីវិល និង​ផ្នែក​យោធា ហើយ​ដែល​បច្ចុប្បន្ន អ្នក​ទាំងនោះ​បានក្លាយ ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ជា​មេបញ្ជាការ ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។

លោក អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ចំពោះ​សហព័ន្ធ​រុស្សី ដែល​បាន​ជួយ​កម្ពុជា​នាពេល​កន្លងមក ហើយ​បច្ចុប្បន្ន​រុស្សី ក៏​នៅតែ​​ជួយ​ដល់​កម្ពុជា​ជានិច្ចបន្តទៀត​។​

​ក្នុងនោះដែរ លោក​វរ​នា​វី​ឯក Aleksandr Basov បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ដែល​បានទទួល​បដិសណ្ឋាកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រតិភូ​។ លោក​វរ​នា​វី​ឯក Aleksandr Basov បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ក្នុងការ​ពិភាក្សា​ការងារ​លំ​ហាត់​ជាច្រើន​គោលដៅ​សំខាន់​គឺ​កិច្ចសហប្រតិបត្តិការ​តាំង​ពី​ឆ្នាំ​១៩៨០​មក និង​ត្រៀម​សហការ​ជាមួយគ្នា​បន្តទៀត​។ លោក​វរ​នា​វី​ឯក Aleksandr Basov បញ្ជាក់ថា ភាពចាំបាច់​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ជា​កិច្ចការ​ចម្បង​នៃ​កិច្ចសហការ ហើយ​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​មក​ចុះ​អនុស្សរណៈ​។​

​យ៉ាងណានៅវេលា​ម៉ោង១០និង២០នាទី​ព្រឹក​ថ្ងៃ៦ វិច្ឆិកាឆ្នាំ២០១៩នាវា​ហ្វឹកហ្វឺន​កង​ទ​ព័​ជើង​ទឹកស​ហព​ន្ធ័​រុស្សី​មួយគ្រឿង​ប្រចាំ​តំបន់​Baltic ឈ្មោះ PEREKOP បាន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ហើយ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​ប្រទេស​កម្ពុជា​រយៈពេល៣​ថ្ងៃ ក្នុងនោះ​លោក​ឧ​ត្ត​មនា​វី​ត្រី អុ​ិ​ន សុ​ខេមរ៉ា នាយសេនាធិការរង​មូលដ្ឋាន​សមុទ្រ​បាន​ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ ជូន​ដំណើរការ​ចាកចេញ​រប​ស់នា​វា​នេះ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ។ នាវា​នេះ​មាន​នាវិក សរុប​ចំនួន​399 នាក់​ដឹកនាំ​ដោយ មេបញ្ជាការ​នាវា​លោក​វរ​នា​វី​ឯក CHEROKOV Vladimir ​។​

សូមបញ្ជាក់ថា រយៈពេល៣​ថ្ងៃ​នៃ​ទស្សនកិច្ច​នេះ មេបញ្ជាការ​នាវា​ហ្វឹកហ្វឺន​កង​ទ​ព័​ជើង​ទឹក​រុស្សី​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​មេបញ្ជាការ មេបញ្ជាការរង​កង​ទ​ព័​ជើង​ទឹក​កម្ពុជា និង​មាន​កម្មវិធី​ទស្សនកិច្ច​ទៅកាន់​តំបន់​ទេសចរណ៍ ពាណិជ្ជកម្ម​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។
ក្នុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​នាវា​កង​ទ​ព័​ជើង​ទឹក​រុស្សី​នេះដែរ ធ្វើឡើង​ដូចគ្នា​ទៅនឹង​ការចូល​ចត​របស់​នាវា​កង​ទ​ព័​ជើង​ទឹក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ដែល​ធ្លាប់​ចូល​ចត​កំពង់ផែ​សមុទ្រ​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​កន្លងមក គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង មិត្តភាព​រវាង​កង​ទ​ព័​ជើង​ទឹក​កម្ពុជា​និង​កង​ទ​ព័​ជើង​ទឹក​ពី​បណ្តា​ប្រទេស​នានា ​មានដូចជា​នាវា​កង​ទ​ព័​ជើង​ទឹក​ពី ប្រទេស​អាមេរិក ប្រទេស​ជប៉ុន ប្រទេស​អូស្ត្រាលី ​ប្រទេស​ឥណ្ឌា​ជាដើម និង​ប្រទេស​ចិន ជាដើម ៕

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print