គណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ីបញ្ជាក់ថា អ្នកស្រី មូរ សុខហួរ កំពុងស្ថិតក្នុងបន្ទប់ឃុំឃាំងរបស់អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ី

ចែករំលែក៖

ទីក្រុងកូឡាឡាំពួរ៖ គណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ីបានប្រាប់សារព័ត៌មាន Channel NewsAsia នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា អាជ្ញាធរម៉ាឡេស៊ីពិតជាបានឃុំខ្លួនអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ពិតប្រាកដមែន។
លោក ជេរ៉ាលដ៍ ជូសែប (Jerald Joseph ) មន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ី បាននិយាយថា៖ ការចាប់ឃុំខ្លួន អ្នកស្រី ស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានីម៉ាឡេស៊ី បន្ទាប់ពីលោកស្រី បានរត់គេចចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសនេះ បានស្នើឱ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនលោកស្រី។ លោកស្រីបាន ទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី នៅជិតពាក់កណ្តាលអាធ្រាត្រ ហើយក៏ត្រូវបានសមត្ថកិច្ចអន្តោរប្រវេសន៍ម៉ាឡេស៊ីឃាត់ខ្លួនតែម្តង។
ដោយសំដៅដល់អាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា“អ្នកស្រី មួរ សុខហួរ កំពុងស្ថិតនៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងនាយកដ្ឋានអន្តោប្រវេសន៍នៅម៉ាឡេស៊ី KLIA” ។ លោក ជូសែប បានបន្តថា៖ គេមិនទាន់ដឹងច្បាស់ថាអាជ្ញាធរនឹងបញ្ជូនអ្នកស្រី មូរ សុខហួរទៅណាទៀតនោះទេ។
គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅលោកស្រី មូរ សុខហួរ ក៏ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេស ថៃ បណ្តេញចេញពីទីក្រុងបាងកកផងដែរ តាមសំណើររបស់រដ្ឋាភិបាលកម្ពុជា។
តាមពិតទៅ អ្នកស្រី មូរ សុខហួរ ត្រូវបាន ទណ្ឌិត សម រង្សុី ប្រើអោយចូលក្នុងប្រទេសតំបន់អាស៊ាន តើមានការហាមឃាត់ ឃាត់ខ្លួនឬមួយយ៉ាងណា ដើម្បីជាតេស្តមើលពីសភាពការណ៍ច្បាប់ជំហរប្រទេសតំបន់អាស៊ាន។ ទីបំផុតក្រុមជនក្បត់ជាតិទាំងនេះ មិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ។ បើ ទណ្ឌិត សម រង្សុី វិញ មិនខ្មេះទេ ខ្លាចគុកបំផុត ប៉ុន្តែជំនាញខាងបំប៉ោង បំផ្លើស បំភ្លៃ ភូត កុហក យកបបូរមាត់ប្រើប្រាស់ទាញយកជំនួយពីអនិកជនខ្មែរបរទេស បើមកស្រុកខ្មែវគឺ ទណ្ឌិត សម រង្សុី មិនហ៊ានមកទេ ព្រោះខ្លាចគុក សូម្បីតែមូសខាំមួយមិនបានផង«ប្រពន្អគាត់ថា សម រង្សុី ខ្លាចមូសខាំណាស់» ដូច្នេះជននេះ គ្មានទេភាពក្លាហានពិតប្រាកដ មានតែវោហាក្លែងក្លាយ ធ្វើអោយជ្រួលច្របល់តែប៉ុណ្ណោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print