ភ្នំពេញ ៖ តបតាមការអំពានាវពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីជួបជុំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា លោកអធិការដ្នាននគរបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារចូលរួមជួបជុំហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ខណៈនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ក៏មានការជួបជុំ សប្បាយ ដោយទឹកមុខញញឹមញញែម ក្នុងស្មារតីរួមគ្នា ថែជាតិ សាសនា និងព្រះមហាក្សត្រ ។
ថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សូមធានាសុវត្ថិភាពជូនពលរដ្ឋ និងអំពាវនាវឲ្យបងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយ ទាំងនៅក្នុងរាជធានីភ្នំ ពេញ និងនៅតាមបណ្តាខេត្តនានា ចូលរួមសប្បាយក្នុងពិធីហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ វិច្ឆិកា “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ” ។
ពិតណាស់ សន្តិភាពបាននាំមកនូវភាពសុខសាន្ត សេចក្តីសុខ ជូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់បានគេងលក់ស្កប់ ស្កល់ ដូចពាក្យមួយឃ្លា «នគរទទួលបានសន្តិភាព ទើបគ្រួសារមានសេចក្តីសុខ» ៕ ដោយ ៖ ស រស្មី