កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង នាយ-នាយរងទាហាន(អ.ហ) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រៀបចំពិធី ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ(៩ វិច្ឆិកា ២០១៩) នាថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបរិយាកាសដ៏សែនរីករាយ ជាកម្លាំងមហាសាមគ្គីថែសន្តិភាព ក្នុងទិសស្លោក«ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ»។
ដោយឡែកនៅសួនច្បារ«សម្តេច ជា សុីម»ក៏មានមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ចូលរួមដាល់អំបុក ហូបជួបជុំគ្នា បង្ហាញពីភាពស្និទស្នាល ខ្មែរស្រឡាញ់ខ្មែរ រួបរួមគ្នាថែរក្សាសន្តិភាព ជាមួយនិងសំឡេងចេញពីភាសាបេះដូងនៃជនរួមជាតិយ៉ាងដូច្នេះថា៖ «យេីងចូលរួមកសាងអំពេីល្អ​ ចែករំលែកក្តីស្រឡាញ់​ និងស្នាមញញឹមគ្រប់ទីកន្លែង ..!
-កម្ពុជាសន្តិភាព ,សុខសប្បាយ ,រីករាយ​ និងរីកចម្រេីនជារៀងរាល់ថ្ងៃ​ ក្រោមការដឹកនាំរបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print